គ.ជ.ប ​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ផ្ដល់​ម៉ោង​ដោយ​ស្មើភាព​ដល់​បក្ស​នយោបាយ

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 9:05 AM | បោះឆ្នោត | 0 | 1021

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប បានដាក់ចេញគោលការណ៍សម្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​លក់ឬ​ជួល​ម៉ោង​ផ្សាយ​ទៅ​ដល់​គណបក្ស​នយោបាយ​នានា អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ គ.ជ.ប បាន​ប្រាប់​ដល់​ម្ចាស់​ស្ថានីយ៍​វិទ្យុនិង​ទូរទស្សន៍ ឲ្យ​ប្រកាស​អំពី​តម្លៃ​ជួលចំនួន​ម៉ោងដែល​គណបក្ស​នយោបាយ​បាន​ជួលឬ​ទិញអំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រយៈ​ពេល ២១​ថ្ងៃ​។

គ.ជ.ប បាន​ប្រាប់​ទៅ​ម្ចាស់ស្ថានីយផ្សព្វផ្សាយ​ទាំងអស់ មិនត្រូវ​​ការលក់ឬជួលម៉ោងផ្សាយឲ្យបក្សនយោបាយ​ណា​មួយ​ផ្តាច់មុខ​ឡើយ។

គ.ជ.ប ក៏​បាន​ព្រមាន​ផង​ដែរថា  គ.ជ.ប នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ព្រម​ទាំង​ដក​ហូត ឬ​បញ្ឈប់​ការ​ផ្សាយ​ខ្លឹមសារ​ឃោសនា​របស់​គណបក្ស​នយោបាយ​ទាំង​ស្រុង ប្រសិនបើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​រំលោភ​លើ​នីតិ​វិធី​នេះ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required