ជាង៣០ឆ្នាំអតីតប្រធានាធិបតីកូរ៉េខាងត្បូង៤រូបជាប់ឃុំនិងម្នាក់សម្លាប់ខ្លួន

SEOUL, SOUTH KOREA – MAY 25: Former South Korea President Park Geun-hye arrives at the Seoul Central District Court on May 25, 2017 in Seoul, South Korea. Former South Korean President Park Geun-hye attends the hearing for her corruption trial along with her accomplice Choi Soon-sil. Park was accused of receiving or demanding 59.2 billion won (US$52.7 million) in bribes from conglomerates, including Samsung Group. (Photo by Song Kyung-Seok-Pool/Getty Images)

ក្រោយពេលមេដឹកនាំផ្តាច់ការ កូរ៉េខាងត្បូងប៉ាក​ ជុងហ៊ី(Park Chung-hee) ត្រូវបានគេធ្វើឃាតកាលពីឆ្នាំ១៩៧៩មក ប្រទេសនេះមានការផ្តាស់ប្តូរមេដឹកនាំចំនួន៨រូបមកហើយគិតត្រឹមឆ្នាំ ២០១៨ក្នុងនោះ៤រូបជាប់ពន្ធនាគារ និងម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយសាររឿងអាស្រូវក្នុងពេលដឹកនាំប្រទេស។

ឈ្មោះមេដឹកនាំដែលរងការចោទប្រកាន់លោកឈុន ឌូវ៉ាន់(Chun Doo-hwan) កាន់តំណែងឆ្នាំ១៩៨០ដល់១៩៨៨ និងលោក រ៉ូ តែវ៉ូ(Roh Tae-woo)កាន់តំណែងឆ្នាំ១៩៨៨ដល់១៩៩៣ ត្រូវតុលាការកាត់ទោសកាលពីទសវត្សរ៍៩០ ដោយចោទពីក្បត់ជាតិនិងពុករលួយ។

លោក លី មីយ៉ុងបាក់(Lee Myung-bak) កាន់តំណែងពី២០០៨ដល់២០១៣ ត្រូវតុលាការចាប់ខ្លួនកាលពីខែមុនថាពាក់ព័ន្ធអំពើពុករលួយពេលដឹកនាំ។ ចំណែកលោកស្រី ប៉ាក ឃឿនហេ(Park Geun-hye) ជាស្ត្រីទី១ក្លាយជាមេដឹកនាំរបស់កូរ៉េខាងត្បូងជាកូនស្រីរបស់អតីតមេដឹកនាំប៉ាក ជុងហ៊ី កាន់តំណែង២០១៣ដល់២០១៧ ត្រូវបានបណ្តេញចេញពីតំណែងហើយកំពុងស្ថិតនៅក្នុងដំណើរការសវនាការនៅតុលាការជុំវិញបទចោទរំលោភអំណាច និងពុករលួយ។​

ដោយឡែក លោក រ៉ូ មូហ៊ីយ៉ុន(Roh Moo-hyun) កាន់តំណែងពីឆ្នាំ២០០៣ដល់២០០៨បានសម្រេចចិត្តសម្លាប់ខ្លួននៅឆ្នាំ២០០៩ ក្រោយពេលតុលាការបើកការស៊ើបអង្កេតករណីពុករលួយ។​ ក្នុងអំឡូងពេលជាង៣០ឆ្នាំមកនេះ ក្រៅពីចាប់អតីតប្រធានាធិបតីដាក់ពន្ធនាគារនោះ កូនៗ

និងសាច់ញាតិមេដឹកនាំមួយចំនួន​ក៏ត្រូវបានចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារបន្តបន្ទាប់ក្រោមបទល្មើសផ្សេងៗ។​ចំណុចល្អប្រទេសកូរ៉េខាងត្បូង កំពុងតែផ្តោតខ្លាំងក្នុងការពង្រឹងសេដ្ឋកិច្ច និងនីតិរដ្ឋដូច្នេះមានការរឹតបន្តឹងលើការអនុវត្តច្បាប់ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទៅ។​

ការពង្រឹងច្បាប់នេះអាចធ្វើឲ្យមនុស្សគ្រប់ស្រទាប់នៅក្នុងប្រទេសមានការភ័យខ្លាចចំពោះការប្រព្រឹត្តកំហុសផ្សេងហើយធ្វើឲ្យមានពេលច្រើនសម្រាប់ផ្តោតលើការពង្រឹងសេដ្ឋកិច្ច ខណៈបច្ចុប្បន្នប្រទេសនេះកំពុងមានការរីកចម្រើនសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ១១លើពិភពលោក។

ចំណុចគ្រោះថ្នាក់ដោយសារមើលឃើញគំរូមេដឹកនាំភាគច្រើនត្រូវបានកាត់ទោសពេលអស់ពីតំណែងនោះ ធ្វើឲ្យមេដឹកនាំក្រោយមានការស្ទាក់ស្ទើរចិត្តឬ ប្រុងប្រយ័ត្នជ្រុលពេកលើការសម្រេចកិច្ចការផ្សេង។​
ការបែកបាក់ផ្ទៃក្នុង និងកើតមានវប្បធម៌សងសឹកគ្នា។ ក្នុងចំណោមមេដឹកនាំដែលតុលាការកាត់ទោសមានអ្នកខ្លះថ្លែងថាពួកគេមានកំហុសហើយសុំទោសពលរដ្ឋ ហើយក៏មានអ្នកខ្លះថ្លែងថា ពួកគេមិនមានកំហុសដូចការចោទប្រកាន់ទេហើយហៅទង្វើរបស់តុលាការថា ជារឿងអយុត្តិធម៌។​

លោកស្រី ប៉ាក ឃឿនហេ ថ្លែងថា លោកស្រី លះបង់អ្វីគ្រប់យ៉ាងដើម្បីសេចក្តីសុខរបស់ពលរដ្ឋតែបែជារងការចោទប្រកាន់ទាំងអយុត្តិធម៌។ អ្នកគាំទ្រប្រធានាធិបតីស្រីរូបនេះថ្លែងថានីតិរដ្ឋនៅក្នុងប្រទេសកូរ៉េខាងត្បូងបានស្លាប់នៅថ្ងៃចាប់ខ្លួនលោកស្រី ប៉ាកឃឿន ហេ។​

បើទោះជាកូរ៉េខាងត្បូងមើលទៅប្រជាពលរដ្ឋមានសុវត្ថិភាព តែមេដឹកនាំមានហានិភ័យខ្ពស់ក៏ដោយ
ក៏ប្រទេសនេះបន្តការរីកចម្រើន​មិនឃើញមានផលប៉ះពាល់អ្វីលេចជារូបរាងដោយសារការចាប់ខ្លួនអតីតប្រធានាធិបតីទាំងនេះនៅឡើយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ