លោក ហ៊ុន សែន ថា បើច្របាច់កលោកនឹងលានអណ្តាតពលរដ្ឋ

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រតិកម្មតបទៅអតីតមេដឹកនាំបក្សប្រឆាំងជាថ្មីទៀតថា ការព្យា​យា​​​ម​​អំ​ពា​វ​នា​​​​​​វ​ឲ្យ​អ​ន្ត​​​រជាតិផ្តាច់ជំនួយដល់រដ្ឋាភិបាល លោកថា ជាការយល់ខុស ដោយថា ការប្រ​​បា​ច់កលោក​នឹង​​ធ្វើ​ឲ្យ​ពលរដ្ឋ​លានអណ្តា​ត។

លោក សម រង្ស៊ី និងអតីតតំណាងរាស្ត្រមួយចំនួន បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយស្តារ​ប្រជាធិបតេយ្យនៅកម្ពុជា ក្រោ​​យពី​​បក្សប្រឆាំងដ៏ធំនេះ ត្រូវ​​តុ​លា​​កា​រ​​​កំពូលប្រកាសរំលាយ​កាលពីចុងឆ្នាំមុន តាមបណ្តឹងរបស់រដ្ឋាភិបាល។

ប៉ុន្តែ លោ​ក ហ៊ុន សែន ក្នុងពិធីជួបកម្មករ​នៅខេត្តស្វាយរៀង​នៅ​ថ្ងៃព្រហស្បតិ៍នេះ បានថ្លែងរិះគន់ជាថ្មីទៀតថា បក្ស​ប្រ​ឆាំ​ង​​​​​​​មិន​បា​​នធ្វើអ្វីសម្រាប់អភិវឌ្ឍជាតិទេ ក្រៅពីអំពាវនាវឲ្យបរទេសផ្តាច់ជំនួយ​មកប្រទេសរបស់ខ្លួន។ លោកហៅសកម្មភាពនេះថា ជា​កា​​​រ​​យ​​ល់ច្រឡំមួយ ដោយថា បើមានការផ្តាច់ជំនួយមែន ពលរដ្ឋទេជា​អ្នក​​រង​គ្រោះ មិនមែន​រូបលោកជាមេដឹកនាំឡើយ។

បើទោះបីជាលោក ហ៊ុន សែន ថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែ ទំនងជាសំដៅដល់ លោក សម រង្ស៊ី ដែល​កំពុ​​​ងធ្វើយុ​​ទ្ធនា​កា​​​​​រនៅក្រៅប្រទេស ស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិជុំ​វិញ​បញ្ហានយោបាយនៅកម្ពុជា។

លោកថា៖ «ខ្ញុំមិនទៅចង់ឆ្លងឆ្លើយអីជាមួយនឹងអាមនុស្សឡប់ឆ្កួតអីនោះទេ ក៏ប៉ុន្តែ គ្រាន់តែចង់ពន្យល់ក្មួយៗថា ជម្រើសណាមួដែដើរទៅអំពាវនាវឲ្យបរទេសឈប់ផ្តល់ជំនួយមកកម្ពុជាឈប់ទិញទំនិញពីកម្ពុជា ជា​ទង្វើសម្លាប់ប្រជាជនខ្លួនឯង»

លោក សម រង្ស៊ី ក្នុងពិធីជួបជាមួយអ្នកគាំទ្រ​នៅរដ្ឋធានីវាស៊ីងតោនសហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែឧសា​ភា​នេះ បានថ្លែងថា សហគមន៍អន្តរជាតិមានតួនាទីជំរុញប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានលើក​ឧទាហរ​ណ៍ថា រ​ដ្ឋ​​​ប្រ​​ហារ​ទ​ម្លា​ក់សម្តេចក្រុ​​ម​ព្រះ​​​​ន​រោ​​​ត្ត​ម រណឫទ្ធិ ឆ្នាំ១៩៩៧ សហគមន៍អន្តរជាតិ​ជួយអ​ន្តរាគម​ន៍​ឲ្យ​​មេ​ដឹ​កនាំដែលនិរទេស បានចូលរួមប្រកួត​​ការបោះ​ឆ្នោ​ត​ឡើ​​​​​ងវិញ​តាមបែបប្រជាធិបតេយ្យ។

លោក សម រង្ស៊ី ថ្លែងទៀតថា ការរំលាយគណបក្សសង្គ្រោះជាតិ ជារដ្ឋប្រហារដ្ឋធម្មនុញ្ញ រុញកម្ពុជា​ចេញ​ពីគ​ន្ល​​​​ង​​​​​​​ប្រជា​ធិបតេយ្យ​ដោយ​លោកថា សហគមន៍អន្តរជាតិមានតួនាទីដាក់សម្ពាធ​ឲ្យរដ្ឋាភិបាលស្តារ​ប្រ​ជាធិបតេ​យ្យ។

លោ​កថា៖ «លោក ហ៊ុន សែន ឈប់លែងល្បែងប្រជាធិបតេយ្យ ដូច្នេះ យើងមិនត្រូវរត់តាម ហ៊ុន សែន។ គាត់ចង់បោះឆ្នោតលើសើ ​​យើងទៅបោះឆ្នោតលេងសើចតាមគាត់ គឺ​អ្វីដែលគាត់ធ្វើនេះខុស ធ្វើឲ្យស្ថានការណ៍ប្តូរទាំងអស់»

អ្នកវិភាគ​នយោបាយលោក​បណ្ឌិត មាស នី លើកឡើងថា អ្នកនយោបាយខ្មែរ​មិនខ្លាចនឹងវាយបំបែកឆ្នាំងបាយខ្លួនឯងចោល ដើ​​​ម្បី​​​ការ​ពារ​ប្រយោ​ជន៍បក្ខពួកនោះទេ។ ប៉ុន្តែ លោកថា អ្វីដែលកម្ពុជាគេចផុតពីវិបត្តិនេះ គឺការស្រុះស្រួ​លគ្នាបន្តដើរលើ​​គន្ល​ង​ប្រ​​​ជា​​​​ធិ​បតេយ្យ​ ដែលទទួលយកបាន ទាំងរដ្ឋាភិបាល ទាំងពលរដ្ឋ។

លោកថា៖ «យើងមើលរាល់ថ្ងៃ រដ្ឋាភិបាលគាត់ថា ប្រជាធិបតេយ្យមានគ្រប់គ្រាន់ហើយ។ ប៉ុន្តែ ដល់ពលរដ្ឋគាត់ថា ប្រជាធិបតេយ្យឯណា បើសិទ្ធិរបស់ខ្ញុំគ្នា ៣លាននាក់ គេយកទៅបោះចោល យកទៅរំលាយចោ ដោយគ្មានអីជាអំណះអំណាងច្បាស់លាស់ផង ប្រជាធិបតេយ្យនៅត្រង់ណា

ជម្លោះនយោបាយនៅកម្ពុជា ដែលឈានទៅចាប់ឃុំខ្លួន​អតីតមេដឹកនាំបក្សប្រឆាំង លោក​ កឹម សុខា រំលាយ​គណ​បក្សស​ង្គ្រោះ​ជាតិ ជាកម្តៅមួយ​​​ជំរុញឲ្យសហគមន៍អន្តរជាតិថ្កោលទោសថា ជាការ​ចាប់ឃុំ​ខ្លួនមនុស្ស​តាម​អំពើ​​ចិ​ត្ត ​រំ​លោ​ភលើសេចក្តី​ថ្លែងកា​រណ៍​​ជា​​សក​ល​មា​​​​​​ត្រា​១៩  រំលោភលើកតិកាសញ្ញាអន្តរជាតិ​ស្តីពីសិទ្ធិពលរដ្ឋ និងសិ​ទ្ធិនយោ​បា​​​យ​​មា​ត្រា២៥។

ស​ហគមន៍អន្តរជាតិ ក៏បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ បើរដ្ឋាភិបាលកម្ពុជាមិនធ្វើឲ្យស្ថានការណ៍​នយោបាយ​វិលទៅរ​ក​ស្ថា​​​​នភា​ពដើ​ម ធានា​ដល់យន្តការប្រជាធិបតេយ្យនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ