ឧក្រិដ្ឋជន​ប្រកាស​ផ្ដល់​រង្វាន់​ដល់​អ្នក​ណា​អាច​សម្លាប់​អនាគត​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន

ប្រធា​នាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​ហ្វីលីពីន លោក Rodrigo Duterte (រូបភាពពី AFP)

ក្រុមឧក្រិដ្ឋជនហ្វីលីពីនបានប្រកាសផ្ដល់ប្រាក់រង្វាន់៣សែនផោនទៅដល់នរណាម្នាក់ដែលអាចសម្លាប់ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីន លោក Rodrigo Duterte។

សារព័ត៌មាន The Jakarta Post របស់ឥណ្ឌូណេស៊ីបានរាយការណ៍ថាអនាគតមេនគរបាលជាតិហ្វីលីពីន លោក Ronald Dela Rosa បាននិយាយថាមេឈ្មួញគ្រឿងញៀនដែលចង់សម្លាប់លោកនិងអនាគតប្រធានាធិបតីថ្មី លោក Ridrigo Duterte បានបង្កើនប្រាក់រង្វាន់ដើម្បីធ្វើឃាតលោក។

ទោះជាយ៉ាងណាអនាគតមេនគរបាលថ្មីរូបនេះនៅតែភ្ញាក់ផ្អើលនឹងការគំរាមធ្វើឃាតទៅលើរូបលោកនិងអនាគតប្រធានាធិបតីថ្មីនោះឡើយ។

លោក Dela Rosa និយាយថាប្រាក់រង្វាន់សម្រាប់សម្លាប់លោកនិងលោក Duterte បានកើនឡើងពីជាង២១ម៉ឺនដុល្លារទៅដល់ជាង១លានដុល្លារ ដោយសារពុំមានអ្នកហ៊ានយកប្រាក់រង្វាន់នោះ។

ការគំរាមកំហែងយកជីវិតលោក Duterte បានកើតឡើងក្រោយពីមេដឹកនាំរូបនេះជំរុញឲ្យសាធារណជនចូលរួមក្នុងយុទ្ធនាការរបស់លោកប្រឆាំងឧក្រិដ្ឋកម្ម បន្ទាប់ពីលោកនិយាយថាលោកនឹងផ្ដល់រង្វាន់ដល់នរណាដែលបានសម្លាប់ឈ្មួញគ្រឿងញៀន។

កាលពីសប្ដាហ៍មុនប្រធានាធិបតីជាប់ឆ្នោតថ្មីរូបនេះក៏បានប្រមាថទៅលើអ្នកកាសែតនៅក្នុងប្រទេសហ្វីលីពីនផងដែរ ដោយលោកថាអ្នកកាសែតពុករលួយនិងជាប់ពាក់ព័ន្ធនឹងសកម្មភាពពុករលួយសមតែត្រូវបានគេបាញ់សម្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ