រក​ឃើញ​បំណែក​​ថ្មី​ទៀត​នៃ​យន្ត​ហោះ​ម៉ាឡេស៊ី MH370 នៅ​ម៉ាដាកាស្កា

បំណែក​របស់​យន្តហោះ MH370 ត្រូវ​បាន​គេ​រក​ឃើញ​នៅ​បណ្ដា​ប្រទេស​នានា ជិត​ប្រទេស​ម៉ាដាកាស្កា (រូបភាពពី BBC)

បំណែកថ្មីៗទៀតត្រូវបានបុរសម្នាក់រកឃើញនៅប្រទេសម៉ាដាកាស្កាដែលជាផ្នែកមួយនៃការស្វែងរកយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនកាលពី២ឆ្នាំមុន។

សារព័ត៌មាន BBC បានរាយការណ៍ថា លោក Blaine Gibson (ប្លេន ហ្គីបសុន) ដែលបានរកឃើញបំណែកយន្តហោះនៅប្រទេសមូហ្សំប៊ិកដែរនោះបានរកឃើញបំណែកថ្មីៗទៀតនៅឆ្នេរសមុទ្រនៅភាគខាងកើតប្រទេសម៉ាដាកាស្កា។

លោក Blaine Gibson (រូបភាពពី BBC)
លោក Blaine Gibson (រូបភាពពី BBC)

លោក Gibson បានផ្ញើរូបថតនៃបំណែកនោះទៅក្រុមអ្នកស៊ើបអង្កេត។ បំណែកមួយនោះមើលទៅដូចគ្នាទៅនឹងកៅអីអង្គុយនៅក្នុងយន្តហោះ។

យន្តហោះម៉ាឡេស៊ី MH370 កំពុងហោះហើរពីទីក្រុងគួឡាឡុំពួទៅទីក្រុងប៉េកាំង ដោយផ្ទុកមនុស្ស២៣៩នាក់ នៅពេលយន្តហោះនោះ បាត់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៤។

យន្តហោះនោះ ត្រូវបានគេសន្និដ្ឋានថា បានធ្លាក់នៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង បន្ទាប់ពីប្ដូរទិសដៅ។

បំណែកយន្តហោះមួយចំនួនទៀត ដែលគេបញ្ជាក់ថាជាបំណែករបស់យន្តហោះ MH370 ត្រូវបានគេរកឃើញនៅបណ្ដាប្រទេសនានា ជិតប្រទេសម៉ាដាកាស្កា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ