ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៣៥នាក់មួយថ្ងៃម្សិលមិញ

ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ដល់​ទៅ ៣៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​វេបសាយ​នគរបាល​ជាតិ។

របាយការណ៍​បង្ក្រាប​គ្រឿង​ញៀន​របស់​សមត្ថកិច្ច បាន​បង្ហាញ​ថា បទ​ល្មើស​គ្រឿង​ញៀន ១៤​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ ៣៥​នាក់ ក្នុង​មនុស្ស ២០​នាក់​ជាប់​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន។

បទ​ល្មើស​គ្រឿង​ញៀន ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​ដល់​ទៅ​ជាង ៧​ពាន់​នាក់​រួច​មក​ហើយ ចាប់​តាំង​ពី​ដើម​ខែ​មករា​ក្នុង​ឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ