ពលករខ្មែរ៖ តម្លៃធ្វើលិខិតឆ្លងដែនទៅធ្វើការនៅប្រទេសថៃថ្លៃកប់ពពក

ប្រជាពលរដ្ឋខ្មែររាប់រយនាក់ ទាំងប្រុស ទាំងស្រី បានត្អូញត្អែ ពីតម្លៃលិខិតឆ្លងដែន (Passport) ដែលមានតម្លៃថ្លៃខ្ពស់ខុសធម្មតា។

អ្នកស្រី ស៊ុន សូយ វ័យ ៥០ ឆ្នាំ ជាកសិកររស់នៅភូមិខៃដន ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមកស្នាក់នៅភូមិ ពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យបាននិយាយប្រាប់ឲ្យដឹងថា ” ខ្ញុំជំពាក់ប្រាក់អង្គការ ខំតា   ឲ្យកូនទៅថៃ រកប្រាក់មកបង់ ថៃគេដេញមកវិញ ហើយបានតម្រូវឲ្យបង់ប្រាក់ការទៀត “។ អ្នកស្រីបន្តទាំង ទឹកមុខស្រពាប់ស្រពួនថា ក្រុមគ្រួសារអ្នកស្រីយាប់ហើយមិនដឹងបានប្រាក់ពីណាមកសងអង្គការទេ។
លោក ឃុត ប៊ុនឆូវ គណអភិបាលរងស្រុកភ្នំស្រុក នៅថ្ងៃទី៦ ខែ កក្កដា ២០១៧នេះ
ក្នុងករណីប្រជុំឆ្លុះបញ្ចាំងការងារ បានមានប្រសាសន៍ទទួលស្គាល់ថា ” ការដែលបងប្អូនប្រជាពលរដ្ឋទៅធ្វើលិខិតឆ្លងដែនមានការរងចាំរយៈពេលយូរ ខ្លះជិតមួយឆ្នាំ ” ។
លោក វ៉ាន់ផានិត មន្រ្តីអង្គការ A P I និយាយថា ” ការធ្វើលិខិតឆ្លងដែនគួរតែកំណត់ពេលឲ្យបានច្បាស់លាស់ ហើយតម្លៃក៏គួរតែសមរម្យ “។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។