អាជ្ញាធរ​កម្ពុជា​ឃាត់​ខ្លួន​ចិននិង​វៀតណាម​​១៧៤​នាក់​នៅ​ព្រឹក​ថ្ងៃ​នេះ

ជន​បរទេស​ដែលបាន​ស្នាក់នៅនិង​ធ្វើការ​ដោយ​ខុស​ច្បាប់ (រូបភាពពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

អាជ្ញាធរអន្តោប្រវេសន៍កម្ពុជានៅព្រឹកថ្ងៃពុធនេះបានឃាត់ខ្លួនជនបរទេសចំនួន១៧៤នាក់នៅក្នុងការដ្ឋានសំណង់មួយនៅក្នុងរាជធានីភ្នំពេញ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បាននិយាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា បានរកឃើញជនបរទេសចំនួន ១៧៤នាក់ ក្នុងនោះមានជនជាតិចិន១៦៧នាក់និងជនជាតិវៀតណាម៧នាក់នៅការដ្ឋានសំណង់ក្រុមហ៊ុន CSCEC នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ក្នុងចំណោមនោះជនជាតិចិន៧៦នាក់និងជនជាតិវៀតណាមទាំង ៧នាក់បានស្នាក់នៅនិងធ្វើការដោយខុសច្បាប់ឬគ្មានលិខិតឆ្លងដែននោះឡើយ។

នាយកដ្ឋានអន្តោប្រវេសន៍បានអះអាងថាសមត្ថកិច្ចកម្ពុជាបានរកឃើញលិខិតឆ្លងដែនចិននិងវៀតណាមចំនួន ២៣៧ក្បាល ដែលបញ្ជាក់បានថាជនអន្តោប្រវេសន៍ដទៃទៀតបានរត់គេចខ្លួន។

ប្រធានផ្នែកស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសីឡា បានថ្លែងកាលពីថ្ងៃទី១ខែកក្កដាថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាប់បញ្ជូនជនបរទេស១ម៉ឺន៣ពាន់នាក់ទៅស្រុកកំណើតវិញ ដែលក្នុងនោះមានជនជាតិវៀតណាមជាង៨ពាន់នាក់ក្នុងចំណោម៦៨សញ្ជាតិ នៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ