ក្រុម​ការពារ​សិទ្ធិ​ពលករ​ភូមា​ថាអាជ្ញាធរ​ភូមា​រារាំង​ពួកគេ​ក្រោយ​ថ្លែង​រិះគន់

(រូបភាពពី Reuters)

ក្រុមសិទ្ធិការងារភូមាចំនួន២ដែលឃ្លាំមើលពលករចំណាកស្រុកបាននិយាយថា អាជ្ញាធរភូមាបានរារាំងពួកគេ មិនឲ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃ ដោយសារពួកគេបានរិះគន់វិធីជ្រើសរើសពលករដូចទៅនឹង «ការជួញដូរមនុស្សស្របច្បាប់»។

ពលករមកពីភូមារហូតដល់៣លាននាក់កំពុងធ្វើការនៅក្នុងប្រទេសថៃ ពលករជាច្រើនធ្វើការគ្មានជំនាញនិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងប្រាក់បញ្ញើត្រឡប់ទៅប្រទេសកំណើតដែលស្មើនឹង៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា គណៈកម្មាធិការសម្ព័ន្ធជំនួយដើម្បីពលករភូមានិងសមាគមភូមានៅប្រទេសថៃត្រូវការការអនុញ្ញាតពីរដ្ឋាភិបាលរបស់ពួកគេឲ្យដំណើរការប្រតិបត្តិការ។

ប៉ុន្តែក្រុមសិទ្ធិពលករទាំងពីរបាននិយាយថាលិខិតអនុញ្ញាតត្រូវបានគេដកហូតវិញ បន្ទាប់ពីពួកគេបានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីសប្ដាហ៍មុន ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលភូមាបង្ក្រាបទៅល់ទីភ្នាក់ងារការងារភូមា ដែលក្រុមសិទ្ធិមនុស្សទាំងពីរនិយាយថាការអនុវត្តរបស់ទីភ្នាក់ងារទាំងនោះបាននាំឲ្យមានការប្រព្រឹត្តមិនត្រឹមត្រូវទៅលើពលករនិងនាំឲ្យមានការដាក់ឃុំពលករ។

ស្ថានទូតភូមាពុំបានឆ្លើយតបទៅនឹងការស្នើសុំការបកស្រាយនោះឡើយ ប៉ុន្តែលេខាអចិន្ត្រៃយ៍នៃក្រសួងការបរទេសភូមា លោក អ៊ុង លីន បានបដិសេធថាស្ថានទូតនៅទីក្រុងបាងកកមិនបានធ្វើអ្វីនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ