មេដឹកនាំ​ហ្វីលីពីន​ហៅ​ប្រេសិត​អាមេរិក​ថា​ខ្ទើយជំរុញ​ឲ្យ​មាន​វិវាទ​កាទូត

ប្រធានាធិបតី​ហ្វីលីពីនលោក Rodrigo Duterte (រូបភាពពី AFP)

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបង្កជម្លោះកាទូតថ្មីមួយជាមួយភាសាវាយប្រហាររបស់លោក ដោយបានហៅអគ្គរដ្ឋទូតអាមេរិកថា «ខ្ទើយ» ដែលជំរុញឲ្យក្រុងវ៉ាស៊ីងតោន កោះហៅប្រេសិតហ្វីលីពីន ចូលទៅបកស្រាយនៅថ្ងៃពុធនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បានរាយការណ៍បន្តថានៅក្នុងសម្ដីគ្មានសំចៃរបស់លោកជាបន្តបន្ទាប់ លោក Duterte បានថ្លែងជាភាសាតាហ្កូឡូកនៅតាមទូរទស្សន៍ ដោយប្រើប្រាស់សម្ដីរើសអើងភេទ ដើម្បីបង្ហាញភាពមិនសប្បាយចិត្តរបស់លោកចំពោះអគ្គរដ្ឋទូតអាមេរិក លោក Philip Goldberg កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

លោក Duterte អាយុ៧១ឆ្នាំបានឡើងកាន់អំណាចក្រោយពីទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងមក បន្ទាប់ពីលោកធ្វើយុទ្ធនាការ ដោយប្រើប្រាស់ភាសាមិនគោរពអ្នកដទៃ។

លោកបានឈានទៅមានវិវាទជាមួយប្រេសិតអាមេរិក លោក Goldberg បន្ទាប់ពីលោកនិយាយថា លោកចង់ចាប់រំលោភបេសកជនដ៏ស្រស់ស្អាតបស់អូស្ត្រាលី ដែលត្រូវបានគេរំលោភសម្លាប់នៅក្នុងកុបកម្មក្នុងពន្ធនាគារ នៅទីក្រុង Davao កាលពីឆ្នាំ១៩៨៩។ Davao គឺជាទីក្រុងដែលលោក Duterte បានគ្រប់គ្រងអស់រយៈពេល២ទសវត្សរ៍មកហើយ។

លោក Goldberg និងអគ្គរដ្ឋទូតអូស្ត្រាលីសុទ្ធតែបានរិះគន់ខ្លាំងៗចំពោះសម្ដីរបស់លោក Duterte៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ