ជប៉ុន​ថានឹង​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​បាញ់​ទៅ​កោះ​ហ្គាំ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 5:00 PM | អន្តរជាតិ | 0 | 1251

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក អ៊ីតស៊ូណូរី អូណូដឺរ៉ា បាន​លើក​ឡើង​ថា ជប៉ុន​អាច​នឹង​បាញ់​ស្កាត់​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​​ដោយ​ស្រប​ច្បាប់ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ពិត​ជា​បាញ់​គ្រាប់​មីស៊ីល​សំដៅ​ទៅ​កោះ​ហ្គាំ​មែន​នោះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​បន្ត​សម្ដី​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ជប៉ុន ដែល​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ជប៉ុន​ឃ្យូដូ នៅ​ថ្ងៃ​នេះ។

លោក អូណូដឺរ៉ា បានថ្លែង​ប្រាប់​គណៈកម្មាធិការ​សភា​នៅ​ថ្ងៃ​នេះ​ថា ជប៉ុន​នឹង​ត្រូ​វ​បាន​អនុញ្ញាត​ឲ្យ​បាញ់​កម្ទេច​គ្រាប់​មីស៊ីល​ដែល​ហោះ​សំដៅ​ទៅ​ដែន​ដី​ប៉ាស៊ីហ្វិក ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា វា​ជា​ការ​គំរាម​កំហែង​ដល់​ជប៉ុន។ លោក​ថា នេះ​គឺ​ជា​ការ​បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ជប៉ុន​សព្វថ្ងៃ​នេះ មិន​មាន​សមត្ថភាព​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​ហោះ​រំលង​ដែន​ដី​របស់​ខ្លួន​ទៅ​កាន់​កោះ​ហ្គាំ​នោះ​ឡើយ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required