លោក ហ៊ុន សែន បន្ត​យុទ្ធនាការ​ជួប​ជុំ​ជាមួយ​ក្រុម​កម្មករ​កម្មការិនី

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 9:53 AM | នយោបាយ | 0 | 3384 រូបភាពពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តយុទ្ធនាការរបស់លោក ជួបសំណេះសំណាលជាមួយក្រុម​កម្មករ​រោងចក្រ​ ដែលលោកថា ដើម្បី​ស្វែងយល់ពីសុខទុក្ខរបស់ពួកគេ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់​លោក ហ៊ុន សែន ​នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បាន​រៀបរាប់​ថា លោក ​ហ៊ុន សែន កំពុង​សំណេះ​សំណាល​ជាមួយ​តំណាង​កម្មករ ប្រធាន​រដ្ឋបាល​ ប្រធាន​ផ្នែក និង​មេ​ក្រុម​មក​ពី​បណ្ដា​រោង​ចក្រ​នានា មាន​ចំនួន​ ៤៤៥២​នាក់ នៅ​ឯ​មជ្ឈ​មណ្ឌល​កោះពេជ្រ។

ទំព័រ​ហ្វេសប៊ុក​ដដែល បាន​រៀបរាប់​បន្ត​ថា នេះ​គឺ​ជា​ការ​ជួប​ជុំ​ជាមួយ​ក្រុម​កម្មករ​​លើក​ទី​៧​របស់​លោក ហ៊ុន សែន នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៣​សប្ដាហ៍​កន្លង​មក​នេះ។

លោក ហ៊ុន សែន បាន​កំណត់​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​រោង​ចក្រ​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ និង​ចុះ​សួរ​សុខ​ទុក្ខ​ក្រុម​កម្មករ​កម្មការិនី​ផ្ទាល់​នៅ​រៀង​រាល់​ថ្ងៃ​ពុធ។

លោក​ ហ៊ុន សែន បាន​អះ​អាង​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ថា យុទ្ធនាការ​ចុះ​ជួប​ប្រជា​ពលរដ្ឋ​ទូទៅ មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​មហាជន៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required