ព្យុះ​កំណាច​ Irma ​តម្រង់​ទៅ​រដ្ឋ​ផ្លរីដា​ មហន្តរាយ​ធំ​ធេង​ត្រូវ​បាន​វាយ​តម្លៃ​ទុក​មុន

នៅ​ឯ​សហរដ្ឋ​អាមេរិក​ឯណោះ​វិញ មាន​សេចក្ដីរាយការណ៍​មក​ថា ព្យុះ​​ហ័ររីឃែន Irma បាន​បោក​បក់​តម្រង់​ទៅ​រក​រដ្ឋ​ផ្លរីដា នៅ​ថ្ងៃ​នេះ ខណៈ​ដែល​វា​បាន​បោក​បក់​បំផ្លិច​បំផ្លាញ​ឆ្នេរ​ភាគ​ខាង​ជើង​ប្រទេស​គុយបា និង​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ជ្រក​ក្រោម​ជម្រក​​សុវត្ថិភាព បន្ទាប់​ពី​ពួកគេ​មិន​អើពើ​នឹង​ការ​ព្រមាន​កាល​ពី​ដំបូង។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​រាយការណ៍​បន្ត​ថា ព្យុះ Irma គឺ​ជា​ព្យុះ​កំណាច​បំផុត​កើត​នៅ​ឯ​មហា​សមុទ្រ​អាត្លង់ទិច ប្រចាំ​សតវត្សរ៍។ ព្យុះ​នេះ ត្រូវ​បាន​គេ​ព្យាករ​ណ៍​ថា នឹង​បោក​បក់​បំផ្លិច​បំផ្លាញ​តំបន់​ជួរ​ភ្នំ​ភាគ​ខាង​ត្បូង​រដ្ឋ​ផ្លរីដា នៅ​យប់​​ថ្ងៃអាទិត្យ​នេះ។

ទីភ្នាក់ងារ​អាកាស​ធាតុ​អាមេរិក បាន​តាម​ដាន​ព្យុះ​នេះ ដែល​បង្ហាញ​ថា វា​កំពុង​តែ​បោក​បក់​ដល់​ដី​គោក​ភាគ​ខាង​លិច​ជ្រោយ​រដ្ឋ​ផ្លរីដា ហើយ​កំពុង​តែ​តម្រង់​ឆ្ពោះ​ទៅ​ឆ្នេរ​សមុទ្រ។

ព្យុះ​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២២​នាក់​នៅ​តំបន់​ការ៉ាប៊ីន ហើយ​ត្រូវ​បាន​គេ​ព្យាករ​ថា ព្យុះ​នេះ​នឹង​គំរាម​កំហែង​អាយុ​ជីវិត​មនុស្ស​នៅ​រដ្ឋ​ផ្លរីដា និង​បង្ក​មហន្តរាយ​រាប់​ពាន់​លាន​ដុល្លារ នៅ​ក្នុង​រដ្ឋ​មាន​ប្រជាជន​ច្រើន​លំដាប់​ទី​៤​របស់​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ