នគរបាលជាតិបារម្ភប៉ះពាល់កិត្តិយសប្រទេសដោយសារអំពើលួចឆក់

ប្រភពរូបភាព ពីគេហទំព័រ អគ្គស្នងការរងនគបាលជាតិ

នគរបាលជាតិ បានសម្រេចឲ្យអនុវត្តន៍ផែនការ៣ចំនុច ដើម្បីបង្ក្រាបករណីលួចឆក់ ខណៈសមត្ថកិច្ចអះអាងថា បទល្មើសនៅតែបន្តកើតមានទូទាំងប្រទេសដែលធ្វើឲ្យប៉ះពាល់ដល់ ការរស់នៅរបស់ពលរដ្ឋនិង កិត្តិយសរបស់ជាតិ​។​

អគ្គស្នងការរងនគបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងបន្ទាប់បញ្ចប់កិច្ចប្រជុំមួយ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៨ខែកញ្ញាថា ករណីលួចឆក់នៅតែកើតមានជាបន្តបន្ទាប់ ទោះបីសមត្ថកិច្ចខិតខំបង្ក្រាបបានភាគច្រើនក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ០៩ខែកញ្ញានេះ។

លោក​ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចឲ្យអនុវត្តន៍ផែនការចំនួន៣ចំនុច ដូចជា «ផែនការបង្ក្រាប ផែនការឆ្លើយតប និងផែនការជំនាញ»។ លោកបានថ្លែងទៀតថា ករណីលួចឆក់ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសក៏ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាផងដែរ បើសិនជាបទល្មើសនេះកើតមានលើជនបរទេស។

គួបញ្ជាក់ផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបញ្ជា ឲ្យសមត្ថកិច្ចគ្រប់ប៉ុស្តិ៍នគរបាល ត្រូវដាក់កម្លាំងពង្រាយនៅតាមវត្តអារាមនានា និងកន្លែងរមណីដ្ឋានទាំងអស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ដល់ប្រជាជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។

សរសេរមកកាន់ លោក ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ