ម៉ាឡេស៊ី​ចាប់​ខ្លួន​មនុស្ស​១៦​នាក់​សង្ស័យ​ជា​ភេរវករ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ខែ​មិថុនា

សារព័ត៌មានសិង្ហបុរី បានផ្សាយថា ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនជនសង្ស័យជាភេរវជន ១៦នាក់ ក្នុងនោះ ១៤នាក់ ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងមេខ្លោងស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែកនៅសង្កាត់ Movida រដ្ឋ Selangor កាលពីខែមិថុនាកន្លងមក។

សារព័ត៌មាន Channel News Asia បានផ្សាយថា ជនសង្ស័យទាំងអស់នោះ សុទ្ធតែជាជនជាតិម៉ាឡេស៊ី លើកលែងតែបុរសម្នាក់ជាជនមកពីប្រទេសនៅអាហ្វ្រិកខាងជើង។

ប៉ូលិសម៉ាឡេស៊ី បាននិយាយថា ជនសង្ស័យទាំងនោះ មានអាយុចន្លោះពី ២០ ដល់ ៣៨ឆ្នាំ ហើយត្រូវបានចាប់ខ្លួនបន្ទាប់ពីប្រតិបត្តិការប្រឆាំងភេរវកម្មនៅតាមរដ្ឋជារដ្ឋច្រើន នៅចន្លោះថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា។

ប៉ូលិសម៉ាឡេស៊ីបានប្រាប់សារព័ត៌មានសិង្ហបុរីថា ជនសង្ស័យ ១៤នាក់ មានជាប់ពាក់ព័ន្ធនឹងបន្ទប់ “សារិកាខ្មៅ” ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋអ៊ីស្លាម ដឹកនាំដោយជនជាតិម៉ាឡេស៊ីម្នាក់ នៅឯប្រទេសស៊ីរីឈ្មោះ Muhammad Wanndy Mohamed Jedi។ Muhammad Wanndy ត្រូវបានគេសង្ស័យថាជាមេខ្លោងស្ថិតនៅពីក្រោយនៃការបំផ្ទុះគ្រាប់បែកនៅក្លឹបកម្សាន្ត Movida កាលពីខែមិថុនាកន្លងមក ដែលបណ្ដាលឲ្យមនុស្ស ៨នាក់រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ