ក្រសួងធនធានទឹកបានចេញសេចកី្ដប្រកាសបន្ថែមសី្ដពីស្ថានភាពអាកាសធាតុព្យុះទី១៩ឈោ្មះ AERE មានប្រព័ន្ធសម្ពាធទាប ធ្លាក់ចុះមកភាគខាងត្បូងប្រទេសកម្ពុជានិងបង្កើនឥទ្ធិពលលើប្រទេសកម្ពុជានិងតំបន់ដីសណ្ដរទន្លេមេគង្គ។ បាតុភូតខាងលើនេះបានបង្ករឲ្យមានភ្លៀងបន្តធ្លាក់រាយប៉ាយកាន់តែច្រើនេះជាពិសេសតំបន់ខ្ពង់រាបនិងទំនាបកណ្ដាលចាប់ពីថៃ្ងទី១២ ដល់ ១៦ តុលាឆាំ្ន២០១៦។
ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុក្នុងសប្ដាហ៍នេះបណ្ដារាជធានីភ្នំពេញ ខេត្ត ដែលសិត្ថនៅក្នុងតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប ប្រឈមនិងជំនន់ទឹកភ្លៀងខ្ពស់ជាងពេលកន្លងមក ។