Samsung នឹង​ស៊ើប​អង្កេត​លើ​បញ្ហា​ផ្ទុះ​ថ្ម​ទូរស័ព្ទ Galaxy Note 7 ក្រោយ​ដូរ​ថ្ម

ក្រុមហ៊ុន Samsung Electronics  បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងស៊ើបអង្កេតទៅលើសេចក្ដីរាយការណ៍នានាអំពីបញ្ហាខូចទូរស័ព្ទ Galaxy Note 7 របស់ខ្លួន ដែលបណ្ដាលមកពីបញ្ហាកម្ដៅថ្មទូរស័ព្ទ បន្ទាប់ពីក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទអាមេរិក AT&T បាននិយាយថា ខ្លួននឹងបញ្ឈប់ការផ្លាស់ប្ដូរទូរស័ព្ទប្រភេទនេះទៅអតិថិជន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានអាចនសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Samsung។

ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ប្រសិនបើរកឃើញថា បញ្ហាសុវត្ថិភាពទូរស័ព្ទកើតមាននោះ ក្រុមហ៊ុន Samsung នឹងចាត់វិធានការភ្លាមៗ ដើម្បីដោះស្រាយបញ្ហានេះ។

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Southwest Airline បានជម្លៀសអ្នកដំណើរចេញកាលពីសប្ដាហ៍មុន បន្ទាប់ទូរស័ព្ទ Galaxy Note 7 មួយគ្រឿង ចាប់ផ្ដើមហ៊ុយផ្សែងនៅលើយន្តហោះនោះ។ គ្រួសារដែលប្រើប្រាស់ទូរស័ព្ទនោះ និយាយថា វាជាទូរស័ព្ទដែលក្រុមហ៊ុន Samsung និយាយថា បានប្រើប្រាស់ថ្មមានសុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ