មេដឹកនាំហ្វីលីពីនលោក រ៉ូឌ្រីហ្គោឌូទើតេថ្លែងនៅក្នុងពេលជួបជាមួយប្រជាពលរដ្ឋហ្វីលីពីននៅក្នុងប្រទេសវៀតណាមនៅថ្ងៃនេះថា លោកធ្លាប់បានសម្លាប់មនុស្សតាំងពីលោកនៅអាយុ១៦ឆ្នាំ។
ពេលដឹកនាំហ្វីលីពីនក្នុងវ័យ៧២ឆ្នាំ ថ្លែងបែបនេះ ក្នុងឱកាសដែលលោកធ្វើដំណើរទៅក្រុងដា ណាង ប្រទេសវៀតណាមដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ហើយឆ្លៀតជួបជាមួយពលរដ្ឋហ្វីលីពីននៅទីនោះ។
លោក ឌូទើតេថ្លែងថា កាលពីលោកមានវ័យ១៦ឆ្នាំ មានជម្លោះកើតឡើងដោយសារការមើលមុខគ្នា ហើយមានការវាយតប់គ្នា លោកក៏បានប្រើប្រាស់កាំបិតចាក់សម្លាប់តែម្តង។នេះបើតាមសារព័ត៌មានCNN។
ជុំវិញការរិះគន់ពីការរំលោភសិទ្ធិមនុស្សលោកថ្លែងថា លោកមិនខ្លាចមានការចាប់លោកដាក់ពន្ធនាគារទៀតទេ ព្រោះលោកតាំងពីក្មេងមកលោកធ្លាប់រស់នៅក្នុង និង ក្រៅពន្ធនាគារហើយ។
លោក ឌូទើតេ ជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំមុន បន្ទាប់ពីលោកដាក់ចេញគោលនយោបាយសម្លាប់ដោយមិនអត់ឱនចំពោះអ្នកពាក់ព័ន្ធបញ្ហាគ្រឿងញៀន។