រដ្ឋាភិបាល​រំលឹក​ពល​រដ្ឋ​ឲ្យ​ទៅ​បង់ពន្ធលើ​មធ្យោបាយ​ដឹក​ជញ្ជូនត្រឹម​ដំណាច់​ខែ​វិច្ឆិកានេះ

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

រដ្ឋាភិបាល​រំលឹក​ពល​រដ្ឋ​ដែល​ជា​ម្ចាស់​មធ្យោបាយ​ដឹក​ជញ្ចូន​ទាំង​អស់ ឲ្យ​ទៅ​បង់​ពន្ធ​ឲ្យ​បាន​ត្រឹម​ដំណាច់​ខែ​វិច្ឆិកានេះ ដើម្បី​ជៀស​វាង​ពីការ​ផាកពិន័យ​នៅពេល​ដែល​ការ​ប្រមូល​ពន្ធ​ត្រូវ​បាន​បញ្ចប់។

ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​០៨វិច្ឆិកាឆ្នាំ​២០១៧ អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ក្រើន​រំលឹក​ពល​រដ្ឋ​ដែល​ជា​ម្ចាស់​យានយន្តទាំង​អស់​ដែល​មិន​ទាន់​ប្រកាស​បង់​ពន្ធ​ឲ្យ​ចូល​ទៅ​បំពេញ​កាតាព្វកិច្ច​បង់​ពន្ធ​នៅ​តាម​សាខា​ពន្ធដារ និង​ធនាគារ​ដែល​ជាដែគូរ​ទាំង​អស់​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៧។

អ្នក​បង់​ពន្ធ​អាច​បង់​បាន​នៅ​តាមសាខា​ពន្ធដារ ខេត្ត ខណ្ឌ ឬ​នៅ​តាម​ធនាគារ​អេស៊ីលីដា ធនាគារ​កាណា​ឌី​យ៉ា ធនាគារ​វឌ្ឍនៈ និង​នៅ​ធនា​គារ​កម្ពុជា​សាធារណៈ ដើម្បី​ចៀស​វា​ង​នៅ​ការ​កកស្ទះ​ និង​ប្រជៀត​គ្នា​នៅ​ជិត​ថ្ងៃ​ផុត​កំណត់។

អគ្គនាយកដ្ឋានពន្ធ​ដារ​ព្រមាន​ថា​ បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ទទួល​បង់​ពន្ធ​អគ្គ​នាយកដ្ឋាន​ នឹង​សហការ​ជា​មួយ​នគរបាល​ចរាចរណ៍ ដើម្បី​ចុះត្រួត​ពិនិត្យ និង​មាន​វិធាន​ការចំពោះ​ម្ចាស់​យានយន្តណា​ដែល​មិន​បាន​បង់​ពន្ធ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ