មេដឹកនាំ​អ៊ីរ៉ាក់​ប្រកាស​ថា សង្គ្រាម​ប្រឆាំង​ពួក IS បញ្ចប់​ទាំង​ស្រុង

កង​ទ័ព​អ៊ីរ៉ាក់​ឈរ​ជើង​នៅ​ទីប្រជុំ​ជន Rawa ជា​មូលដ្ឋាន​ចុង​ក្រោយ​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម IS

មេដឹកនាំ​អ៊ីរ៉ាក់ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​អំពី​ជោគជ័យ​ក្នុង​ការ​បណ្ដេញ​ក្រុម​​ភេរវកម្ម IS ចេញ​ពី​ទឹក​ដី​ប្រទេស​នេះ បន្ទាប់​ពី​កង​ទ័ព​អ៊ីរ៉ាក់​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​​ពួកគេ​អស់​រយៈ​ពេល ៣​ឆ្នាំ​មក។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​នាយករដ្ឋ​មន្ត្រី​អ៊ីរ៉ាក់ លោក ហៃឌ័រ អាល់ អាបាឌី។

លោក អាបាឌី បាន​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​បាដាដ​ថា កង​ទ័ព​អ៊ីរ៉ាក់ បាន​គ្រប់​គ្រង​លើ​ព្រំ​ដែន​អ៊ីរ៉ាក់-ស៊ីរី​ទាំង​ស្រុង ហើយ​លោក​ប្រកាស​ថា សង្គ្រាម​ប្រឆាំង​នឹង​ពួក IS បាន​បញ្ចប់​ហើយ។

លោក អាបាឌី បាន​ថ្លែង​ថា អាជ្ញាធរ​បាន​ប្រកាស​ឈប់​សម្រាក​ជា​សាធារណៈ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​អបអរ​ជ័យជម្នះ​នេះ ហើយ​លោក​ថា សមរភូមិ​បន្ទាប់​របស់​អ៊ីរ៉ាក់ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ