សាលាក្តីខ្មែរក្រហម​បិទ​បញ្ចប់​សំណុំ​រឿងប្រឆាំង មាស ​មុត ​

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧​ ម៉ោង 9:31 AM | ខែ្មរក្រហម | 0 | 2211

សាលាក្តីខ្មែរក្រហមបានបិទបញ្ចប់កិច្ចស៊ើបសួរនៅក្នុងសំណុំរឿង០០៣ ប្រឆាំងនឹងលោក មាស មុត អតីតមេទ័ពសម័យ​ខ្មែរ​ក្រហម បន្ទាប់ពីធ្វើកិច្ចការនេះរយៈពេលជាង៨ឆ្នាំ។

ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានជូនដំណឹងថា ក្រោយពីបានបិទបញ្ចប់ហើយ ភាគីពាក់ព័ន្ធនានាមានរយៈពេល៣០ថ្ងៃ ដើម្បីស្នើសុំការស៊ើបសួរបន្ថែមទៀត។

លោក មាស មុត ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋធ្វើឡើងរវាងថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ដោយឡែក កិច្ចស៊ើបសួរប្រឆាំងនឹងអតីតសហជនសង្ស័យមួយរូបទៀត ឈ្មោះ ស៊ូ ម៉េត ក៏ត្រូវបានបិទ បន្ទាប់ពីគាត់បានស្លាប់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required