មីយ៉ាន់ម៉ាបញ្ជូនបេសកជនពិសេសទៅបង់ក្លាដេសជជែកពីវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា

លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ាបានបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេស​បង់ក្លាដេសកាលពីថ្ងៃពុធម្សិលមិញ ដើម្បីពិភាក្សាបញ្ហាកំពុងប្រឈមរវាងប្រទេសទាំងពី ខណៈអង្គការសហប្រជាជាតិ​ចេញសេចក្តីរាយការណ៍ ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ​៦៥០០០ នាក់​បានរត់គេចចេញពីមីយ៉ាន់ម៉ា ទៅបង់ក្លាដេសកាលពី៣ខែមុន។​

Kyaw Tin  ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស បំពេញទស្សនកិច្ច៣ថ្ងៃ នៅរដ្ឋធានីដាការបស់បង់ក្លាដេស គឺជាបេសកកម្មកម្រដែល ដែលមិនធ្លាប់មានចាប់តាំងពីលោកអ៊ុង សានស៊ូជីឡើងកាន់តំណែងជាង ៩ខែមកនេះ។​នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។​

ដំណើរទស្សនកិច្ចនេះ គឺជា ដំណើរផ្លាស់ប្តូរមួយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បង្ហាញពីការសហការជាមួយ ប្រទេសជិតខាងក្នុងការដោះស្រាយបញ្ហា ដែលអ្នកវិភាគមើលឃើញថា នេះជាសញ្ញាល្អ។​

មានការចោទថា ពួករ៉ូហ៊ីងយ៉ា វាយប្រហារប៉ុស្តិ៍យាមរបស់នគរបាលមីយ៉ាន់ម៉ានៅភាគខាងជើង​ ចំនួន​៣ប៉ុស្តិ៍ កាលពីខែតុលាហើយបណ្តាលឲ្យនគរបាលចំនួន​៩នាក់ស្លាប់ ពេលនោះពួកយោធាផ្តោតការវាយប្រហារលើជនជាតិរ៉ូហ៊ីងយ៉ា បណ្តាលឲ្យហិង្សាជាទ្រង់ទ្រាយធំកើតឡើង គឺជាជនជាតិភាគតិចនេះប្រមា​ណ​១០០នាក់ស្លាប់ រាប់ម៉ឺននាក់គេចចេញពីលំនៅឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ