វៀតណាមបង្ហាញផែនទីថាកោះមានជម្លោះជាមួយចិនជាកម្មសិទ្ធិរបស់ខ្លួ​ន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧​ ម៉ោង 4:44 PM | អន្តរជាតិ | 0 | 5570

នៅ​ពិធីតាំងពិពណ៌របស់សារមន្ទីរប្រវត្តិសាស្រវៀតណាម មានការបង្ហាញផែនទីមួយដែលពួកគេអះអាងថា មានតម្លៃមិនអាចកាត់ថ្លៃបានគឺផែនទីបោះពុម្ពនៅឆ្នាំ១៨២៧ ដែលបញ្ជាក់ថា កោះ ហុង សា ឬ កោះប៉ារ៉ាសែល ដែលវៀតណាម​កំពុងមានជម្លោះជាមួយចិនគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់វៀតណាម។​

តាមសារព័ត៌មានវៀតណាម​ញូ ចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ផែនទីនោះមានការចាប់អារម្មណ៍ខ្លាំង ដែលបោះពុម្ពឡើងក្នុងឆ្នាំ១៨២៧។​

ផែនទីនោះ មានទំហំ​១,២ គុណ​០,៨៥ម៉ែត្រ ជាផែនទីមួយដែលមានការបកស្រាយលម្អិតពីដែនអធិបតេយ្យភាពរបស់វៀតណាម​ ហើយបញ្ជាក់ថា ដែនកោះប៉ារ៉ាសែល ឬ វៀតណាមហៅកោះហុងសា ជាកម្មសិទ្ធិរបស់វៀតណាម។ ប្រភពដដែលបញ្ជាក់ថា ផែនទីនោះយកពីអឺរ៉ុបកាលពីឆ្នាំ២០១២។​

វៀតណាមឲ្យដឹងទៀតថា ផែនទីនោះគូសដោយអ្នកជំនាញលោក Philippe Vandermaelen ជនជាតិប៊ែលហ្សីក ដែលលោក​កើតនៅឆ្នាំ ១៧៩៥ ហើយបានស្លាប់នៅឆ្នាំ ១៨៦៩៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required