លោក អូ​បាម៉ា ព្រមានពីការសាកល្បងលទ្ធិប្រជាធិបតេយ្យនៅអាមេរិក​

ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានព្រមានថា សហរដ្ឋអាមេរិក​ កំពុងប្រឈមយ៉ាងខ្លាំងក្លា ចំពោះការសាកល្បងលទ្ធិប្រជាធិបតេយ្យ នៅបរិបទថ្មីៗ នៃពិភពលោក​។​

លោក អូបាម៉ាថ្លែង នៅក្នុងសុន្ទរកថា ចុងក្រោយរបស់លោក នៅថ្ងៃនេះ នៅក្នុងរដ្ឋឆីកាហ្គោ ជាដែនដីកំណើតរបស់លោក​។ លោក អូបាម៉ាជាប្រធានធិបតី​អាមេរិក​ដំបូងដែលមានស្បែកខ្មៅ និង ជាប្រធាធិបតីទី៤៤របស់អាមេរិក​ជាប់ឆ្នោត​ពីរអាណត្តិគឺចាប់ពីឆ្នាំ​២០០៨ មក គិតត្រឹមថ្ងៃចប់អាណត្តិនេះលោក មានអាយុ៥៥ឆ្នាំ។​ នេះ បើតាមទីភ្នាក់ងារសារព័ត៌មានAFP។​

លោក អូបាម៉ាថ្លែងថា ក្នុងប្រវត្តិសាស្ត្រអាមេរិក ពេលដែលមានការគំរាមកំហែង ប្រឈមបញ្ហា កាន់តែមានការសាមគ្គីគ្នាឡើង។​ លោកថា នៅក្នុងសតវត្សរ៍នេះ ដែលចាប់ផ្តើមមានភាពតានតឹង  ជម្លោះ និង អំពើភេរវកម្ម​កើនឡើង។ លោកថា ហេតុផលទាំងនេះ មិនត្រូវយកសន្តិសុខ ភាពរុងរឿង និង លទ្ធិប្រជាធិបតេយ្យរបស់ជាតិ​ទៅសាកល្បងនោះទេ។​

លោក អូបាម៉ា ក៏បានអំពាវនាវកុំ​ឲ្យមានការរើសអើងលើអ្នកកាន់សាសនាឥស្លាម ពេលនោះ អ្នកគាំទ្រលោករាប់ម៉ឺននាក់ទះដៃឡើងយ៉ាងខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ