នគរបាលថៃឃាត់ខ្លួនពលរដ្ឋខ្មែរ៤៤នាក់ដែលស្វែងរកការងារធ្វើខុសច្បាប់​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧​ ម៉ោង 8:46 AM | សន្ដិសុខអភិបាលកិច្ចល្អ | 0 | 2572

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា​​បានឲ្យដឹងថា ពលរដ្ឋខ្មែរ​ចំនួន​៤៤នាក់ត្រូវបាន​សមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី​៩ខែមករា ដោយចោទថាអ្នកទាំងនោះឆ្លងដែនខុសច្បាប់ ក្នុងគោលបំណងស្វែងរកការងារធ្វើ​តាមរយៈមេខ្យល់​សម្របសម្រួល។​

គេហទំព័រអគ្គស្នងការដ្ឋាន​នគរបាលជាតិចុះផ្សាយថា ពលរដ្ឋទាំងនោះឆ្លងកាត់ព្រំដែន​​ចូលក្នុងទឹកដីថៃក្នុងខេត្តស្រះកែវ ហើយជិះរថយន្តពីរគ្រឿងគ្រោងទៅកាន់ទីក្រុងបាងកក ដើម្បីធ្វើការងារ ប៉ុន្តែត្រូវសមត្ថកិច្ចថៃឃាត់ទាំងរថយន្តទាំងពលរដ្ឋខ្មែរ។​

តាមអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនោះត្រូវបានមេខ្យល់​សម្របសម្រួលរត់ការឲ្យទៅធ្វើការ ជាថ្នូលពេលពួកគេទៅដល់បាងកកបានធ្វើការងារធ្វើ​ បង់លុយឲ្យមេខ្យល់ម្នាក់ចំនួន​២៥០០បាត ស្មើនឹងប្រមាណ​៣០០ ០០០រៀល។ ទោះយ៉ាងណា មិនមានព័ត៌មានថា អ្នក៤៤នាក់នោះត្រូវបានដោះលែងឬទេ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required