នាវាដឹកប្រេងឆេះនៅសមុទ្រចិន​បាត់មនុស្ស៣១នាក់​

យ៉ាងហោចណាស់អ្នកធ្វើការលើនាវាដឹកប្រេងដែលផ្ទុះឆេះនៅក្នុងសមុទ្រចិនខាងកើតចំនួន៣១នាក់បានបាត់ខ្លួន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វែងរកដោយមានប្រឈមឧបសគ្គជាច្រើន។​​

នាវាដឹកប្រេងនោះមានឈ្មោះ Sanchi ចុះបញ្ជីនៅប្រទេសប៉ាណាម៉ា ដឹកប្រេងចំនួន​១៣៦ ០០០តោន ដែលស្មើនឹងប្រមាណ១លានបារ៉ែល គឺបានដឹកប្រេងពីប្រទេសអ៊ីរ៉ង់ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានបុកជាមួយនាវាដឹកទំនិញរបស់ហុងកុងឈ្មោះCF Crystal នៅក្នុងសមុទ្រខាងកើតរបស់ចិនស្ថិតនៅដែនទឹកចន្លោះទីក្រុងសៀងហៃ និង ប្រទេសជប៉ុន​ កាលពីល្ងាចថ្ងៃសៅរ៍។ នេះបើតាមសារព័ត៌មាន​ CNN​។

ចាប់តាំងពីថ្ងៃឆេះរហូតដល់ថ្ងៃព្រហស្បតិ៍នេះ ក្រុមជួយសង្គ្រោះនៅមិនទាន់ពន្លត់បាននៅឡើយ ហើយអាជ្ញាធរចិនបានព្រមានថា នាវានេះ អាចនឹងផ្ទុះឡើង។​

នៅពេលនេះ នាវាចំនួន​១៤កំពុងតែបំពេញបេសកកម្មក្នុងការជួយសង្គ្រោះ និងស្វែងរកអ្នកធ្វើការនៅលើនាវាដឹកប្រេងដែលបានបាត់ខ្លួនចំនួន​៣១នាក់នោះ។​

ទីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ Shana បានចុះផ្សាយផ្សាយថា នាវា Sanchi គឺគ្រប់គ្រងដោយ ក្រុមហ៊ុនរដ្ឋអ៊ីរ៉ង់ ហើយប្រេងដែលដឹកជញ្ជូននេះ មានតម្លៃទឹកប្រាក់ប្រមាណ​៦០លានដុល្លារ បញ្ជារទិញដោយកូរ៉េខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ