លោក ហ៊ុន សែន អះ​អាង​ថា ចិន​គ្រោង​ផ្ដល់​ជំនួយ​ជិត​៣០០​លាន​ដុល្លារ​ទៀត​ដល់​កម្ពុជា

នាយករដ្ឋ​មន្ត្រីចិន លោក លី ខឹជាំង និងលោកនាយកមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយកមន្រ្តី ហ៊ុន សែន អះអាងថា ចិនគ្រោងផ្តល់ជំនួយឥតសំណងប្រមាណ ១៨០០លានយន់​ ឬ​ស្មើ​នឹង​ប្រមាណ ២៧៦លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍តូច-ធំនៅក្នុងប្រទេសកម្ពុជា។

លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ពី​ការ​ផ្ដល់​ជំនួយ​របស់​ចិន​បែប​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​នេះ ខណៈ​ដែល​នាយករដ្ឋ​មន្ត្រី លោក លី ខឹជាំង កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា បន្ទាប់​ពី​លោក​ចូល​រួម​ក្នុង​វេទិកា​ថ្នាក់​តំបន់ «មេគង្គ-ឡានឆាង» កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុងជំនួប​ទ្វេភាគី​ជាមួយ​លោក លី ខឹជាំង នៅ​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​រៀបរាប់​បន្ថែម​ថា ចិន​បាន​ត្រៀម​កញ្ចប់​ថវិកា​ជាមួយ​ឥត​សំណង​ប្រហែល ១៨៤​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ខ្នាត​តូច និង​ថវិកា​ប្រហែល ៩២​លាន​ដុល្លារ​ទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍ធំៗ ក្នុង​នោះ​មាន​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​ជា​ដើម។

លោកនាយកមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​កាលពីដើម​ឆ្នាំមុនថា ចិនបានផ្តល់ជំនួយ និងកម្ចីមកដល់កម្ពុជាមានទឹកជា​ប្រាក់​ប្រមាណ ៤ ២០០ដុល្លារ​ហើយ គិតត្រឹមខែកុម្ភៈ ​ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ