លោក ហ៊ុន សែន អះ​អាង​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ​ហក់​ដល់​៥.៥​ពាន់​លាន​ដុល្លារ​ឆ្នាំ​មុន

នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា និងលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

មេដឹកនាំ​កម្ពុជា អះអាងថា ទំហំពាណិជ្ជ​ទ្វេភាគី​​កម្ពុជា​-ថៃ​មួយឆ្នាំកន្លងមកនេះ បានកើន​ដល់​ទៅ ៥​ពាន់ ៥០០​លាន​ដុល្លារ ជាមួយ​កំណើន​ជាង ១០​ភាគរយ បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦​កន្លង​មក។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្រាប់​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅ​ក្រៅ​វេទិកា​ថ្នាក់​តំបន់ «មេគង្គ-ឡានឆាង» នៅ​រាជ​ធានី​ភ្នំពេញ។​

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​ថៃ លោក ហ៊ុន សែន អះ​អាង​ថា ទំហំពាណិជ្ជកម្ម​របស់​ប្រទេសទាំងពីរ​កាលពីឆ្នាំ​២០១​៧ មា​នតម្លៃ​ ៥ពាន់ ៥០០​លានដុល្លារ (៥,៥ពាន់លានដុល្លារ) កើនឡើង ១០% បើធៀ​បទៅនឹ​ងឆ្នាំ២០១៦។

ជំនួបទ្វេភាគីកម្ពុជា-ថៃនេះ ធ្វើឡើងចំពេលដែលនាយករដ្ឋមន្ត្រីថៃ មកចូលរួមកិច្ចប្រ​ជុំមេគង្គ-​ឡា​​ន​​ឆាង។ កិច្ចប្រជុំ​នេះ​ មា​នប្រទេស ៥ចូលរួម ក្នុង​នោះ​មានមហាអំណាច​ចិន ប្រទេស​ថៃ ភូមា ឡាវ វៀតណាម ខណៈ​ដែល​កម្ពុ​ជា​ធ្វើជា​ម្ចាស់​​ផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ