ត្រាំ ចោទតុលាការអាមេរិក​ថា អយុត្តិធម៌

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨​ ម៉ោង 2:17 PM | អន្តរជាតិ | 0 | 3001

ប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ បានថ្លែងកាលពីថ្ងៃពុធ​ដោយវាយប្រហារតុលាការអាមេរិកថា ធ្វើការសម្រេចក្តី​ដោយអយុត្តិធម៌បន្ទាប់ពីចៅក្រមបញ្ជាឲ្យផ្អាក​អនុវត្តនយោបាយរបស់ប្រធានាធិបតីរូបនេះ ចំពោះការបណ្តេញចេញពីប្រទេសចំពោះពលរដ្ឋណាដែលរងការចោទថា ចូលអាមេរិកដោយខុសច្បាប់។​

កាលពីដើមសប្តាហ៍នេះ ចៅក្រមនៅទីក្រុង San Francisco លោក William Alsup បានសម្រេចឲ្យផ្អាកបញ្ជារបស់លោកត្រាំ ក្នុងការចាប់បញ្ជូនពលរដ្ឋចូលដែនដីអាមេរិកខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតពួកគេវិញ។​ ដោយការមិនពេញចិត្តចំពោះសេចក្តីសម្រេចនេះ លោកត្រាំ ហៅតុលាការនោះថា អយុត្តិធម៌ធ្វើការសម្រេចដោយគ្មានការយល់ដឹង។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP។​

លោកត្រាំក៏បានប្រជុំជាមួយតំណាងរាស្ត្រទាំងពីរគណបក្សដើម្បីពិនិត្យ លើគោលនយោបាយអន្តោប្រវេសន៍ឬ ហៅ DACA។​ ក្នុងពេលនោះលោកក៏បានសម្តែងការខកចិត្តចំពោះការសម្រេចរបស់ចៅក្រមនៅ San Francisco​។

DACA គឺជាកម្មវិធីមួយដែលបង្កើតឡើងដោយរដ្ឋការបស់លោក បារ៉ាក់ អូបាម៉ា ក្នុងឆ្នាំ២០១២ ដែលបង្កើតឡើង​ក្នុងបំណងការពារមិនឲ្យបណ្តេញចេញ ចំពោះអ្នកដែលបានចូលដល់ដែនដីអាមេរិកដោយខុសច្បាប់ពិសេសគឺកុមារ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required