World Bank៖ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩និង២០២០ ស្ថិតក្នុងរង្វង់៦,៧%

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨​ ម៉ោង 3:45 PM | សេដ្ឋកិច្ច | 0 | 1159 ផ្សារធំថ្មី (ដោយ សាយ ទ្បាលីស)

ធនាគារពិភពលោក ​(World Bank) បង្ហាញរបាយការណ៍សិក្សាប្រចាំឆ្នាំ២០១៨ដោយព្យាករណ៍ថា អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៩និង២០២០ ស្ថិតនៅក្នុងរង្វង់៦,៧ភាគរយ។​

តាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី៩ខែមករាបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចសេដ្ឋកិច្ចរបស់កម្ពុជា មានការប្រែប្រួលតិចតួចពីឆ្នាំ២០១៨ដល់២០២០គឺនៅឆ្នាំ២០១៨មាន៦,៩ ភាគរយ ឆ្នាំ២០១៩ មាន​៦,៧ភាគរយ និងឆ្នាំ២០២០មាន៦,៧ភាគរយ។​

របាយការណ៍ធនាគារពិភពលោក​ក៏បានលើកឡើងដែរថា នៅតំបន់អាស៊ីខាងកើត និង ប៉ាស៊ីហ្វិក អត្រាកំណើនសេដ្ឋកិច្ចនៅតែមានភាពរឹងមាំគឺឆ្នាំ២០១៧មានចំនួន​៦,៤ភាគរយ កើនឡើងពីឆ្នាំ២០១៦ដែលមានតែ៦,៣ភាគរយ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required