កូរ៉េខាងជើងប្រហារជីវិតឧត្តមសេនីយ៍ម្នាក់ទៀតករណីពុករលួយ​

(រូបភាពពី BBC)

ប្រភពព័ត៌មានមួយរបស់កូរ៉េខាងត្បូងដែលសុំមិនបង្ហាញអត្តសញ្ញាណបានឱ្យដឹងថាអគ្គមេបញ្ជាការកងទ័ពកូរ៉េខាងជើងម្នាក់គឺឧត្តមសេនីយ៍ រី យ៉ុង ជីល (Ri Yong-gil) បានបាត់ខ្លួនឬក៏ត្រូវបានប្រហារជីវិត។

មន្ត្រីជាន់ខ្ពស់មួយចំនួននៅកូរ៉េខាងជើងត្រូវបានគេមើលឃើញថាបានអវត្តមានជាយូរណាស់មកហើយមុននឹងបង្ហាញខ្លួនម្តងទៀត។

យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ រី យ៉ុង ជីល បានក្លាយជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់របស់កូរ៉េខាងជើងដែលទទួលបញ្ជាឲ្យប្រហារជីវិត។

បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា រី យ៉ុង ជីល ត្រូវបានប្រហារជីវិតកាលពីដើមខែកុម្ភៈនេះ ករណីជាប់ទាក់ទិនអំពើពុករលួយនិងការរួមគំនិតក្បត់ក្នុងបក្ស។

កាលពីសប្តាហ៍មុននេះមានកិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សពលករក្នុងនោះមេដឹកនាំ គីម ជុងអ៊ុន ធ្វើជាប្រធានដោយបានពិភាក្សាអំពីអំពើពុករលួយក្នុងប្រទេសនិងការិយាធិបតេយ្យ។

បើតាមសេចក្ដីរាយការណ៍ព័ត៌មានលោកឧត្តមសេនីយ៍រូបនេះត្រូវបានប្រហារជីវិតប៉ុន្មានថៃ្ងប៉ុណ្ណោះក្រោយពី របបក្រុងព្យុងយ៉ាងបានបាញ់រ៉ុក្កែតចូលគន្លងផែនដីដែលអន្តរជាតិថ្កោលទោសយ៉ាងខ្លាំង។

ឧត្តមសេនីយ៍ថា  រី យ៉ុង ជីល គឺជាជនទី៤ដែលត្រូវកាត់ទោសប្រហារជីវិតចាប់តាំងលោក គឹម ជុងអ៊ុន បានឡើងកាន់អំណាចជំនួសឪពុកលោកនៅឆ្នាំ២០១១៕

ប្រភព: BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ