ប្រជាជនគុយបាសម្រុកចូលអាមេរិកដោយបារម្ភថាក្រុងវ៉ាស៊ិនតោនអាចបិទគោលនយោបាយអនុគ្រោះអន្តោប្រវេសន៍​

ប្រជាជនគុយបាដែលធ្វើដំណើរតាមយន្តហោះ(រូបភាពពី Reuters)

ជនចំណាកស្រុកគុយបាដែលមានគ្នាជាង១០០នាក់បានទៅដល់ព្រំដែនប្រទេសម៉ិចស៊ីចជាប់និងសហ​រដ្ឋអាមេរិកដើម្បីចូលទៅប្រទេសមហាអំណាចមួយនេះសុំសិទ្ធជ្រកកោនបន្ទាប់ពីក្រុងឡាហាវ៉ាន់និងក្រុងវ៉ាស៊ិនតោនភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ។

យោងតាមបណ្ដាញផ្សាយព័ត៌មាន BBC ជនជាតិគុយបាចំនួន១១៣នាក់រួមមានកុមារស្ដ្រីពោះធំផងដែរពួកគេបានទៅដល់ព្រំដែនអាមេរិកកាលពីថ្ងៃអង្គារបន្ទាប់ពីពួកគេបានឆ្លងកាត់ប្រទេស Costa Rica និង ប្រទេស Nicaragua។ សេចក្ដីរាយការណ៍របស់ប្រភពដដែលនេះបានបញ្ជាក់ទៀតថាជនជាតិគុយបាជាច្រើនពាន់នាក់ទៀតកំពុងស្ថិតនៅក្នុងប្រទេស Costa Rica ហើយពួកគេសុទ្ធតែមានបំណងចង់ចូលទៅនៅសហរដ្ឋអាមេរិក។

តាម BBC ជនជាតិគុយបាទាំងឡាយណាដែលបានចូលទៅដល់ទឹកដីប្រទេសមហាអំណាចមួយនេះគឺពួកគេនឹងត្រូវបានទទួលស្គាល់ជាជនអន្ដោប្រវេសន៍ស្របច្បាប់។

ប៉ុន្ដែបន្ទាប់ពីប្រទេសទាំងពីរភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញគឺប្រជាជនគុយបាភាគច្រើនបារម្ភថាអាមេរិកនិងទំលាក់ចោលគោលនយោបាយអនុគ្រោះបែបនេះ។

កាលពីខែមុនប្រជាជនគុយបាប្រមាណជា១៨០នាក់បានភៀសខ្លួនទៅកាន់ប្រទេស EIsalvador ក្នុងគោលបំណងដើម្បីមកកាន់សហរដ្ឋអាមេរិកផងដែរ៕

ប្រភពៈBBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ