គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃ​ម្សិល​មិញ​សម្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់​របួស​២០​នាក់

នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​តិច ១០​នាក់ បាន​ស្លាប់​ ហើយ​២០នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​បង្ហាញ​ថា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប ១៧​លើក បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស ១០​នាក់ ខណៈ​មនុស្ស ១៣​នាក់​រង​របួស​ធ្ងន់ និង ៧​នាក់​ទៀត​រង​របួស​ស្រាល។

នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​រយៈ​ពេល ១០​ថ្ងៃ​ដំបូង​នៃ​ដើម​ខែ​កុម្ភៈ​នេះ មនុស្ស​ដល់​ទៅ ៤៤​នាក់ បាន​ស្លាប់ ហើយ ១១៧​នាក់​ទៀត បាន​រង​របួស​ នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប ៥៧​ករណី​ នៅ​ទូទាំង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ