រថយន្តក្រុងរត់ធ្លាក់ផ្លូវសម្លាប់មនុស្ស២៥នាក់នៅឥណ្ឌូនេស៊ី

ផែនទីបង្ហាញទីតាំងដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ រូបពី BBC

សារព័ត៌មាន​អង់គ្លេស BBC បាន​ចុះ​ផ្សាយ​ថា មនុស្ស​យ៉ាង​តិច ២៥​នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​មួយ​នៅ​ភាគ​ខាង​លិច​នៃ​កោះ​ជ្វា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ពេល​រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​នោះ បាន​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ ហើយ​ក្រឡាប់។

សារព័ត៌មាន​ដដែល​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា រថយន្ត​ក្រុង​នោះ ដឹក​អ្នក​ដំណើរ ៤០​នាក់ ទៅ​ទស្សនា​កន្លែង​ទឹក​ផុស​មួយ មុន​នឹង​វា​ជួប​គ្រោះ​ថ្នាក់​នៅ​តំបន់​ស៊ូបាង ស្ថិត​នៅ​ខេត្ត​ជ្វា​ខាង​លិច។

ដោយ​បាន​ដក​ស្រង់​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក​នោះ BBC បាន​រាយការណ៍​ថា រថយន្ត​នោះ​ប្រហែល​ជា​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង នៅ​ពេល​វា​រេ​ចង្កូត​ធ្លាក់​ចេញ​ពី​ផ្លូវ។

បើ​តាម BBC គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​ជា​បញ្ហា​កើត​ឡើង​ញឹក​ញាប់​នៅ​ឥណ្ឌូនេស៊ី។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ​មុន មនុស្ស ១០​នាក់ បាន​ស្លាប់ នៅ​ពេល​រថយន្ត​ក្រុង​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​កោះ​បាលី​ទៅ​ទីក្រុង​មួយ​ស្ថិត​នៅ​ភាគ​ខាង​កើត​កោះ​ជ្វា បាន​បុក​ពី​ក្រោយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ