ក្រសួងអប់រំរៀបចំ​ការសរសេរតាមអានសម្រាប់ការប្រឡងថ្នាក់ទី៩ នៅឆ្នាំ២០១៦នេះ

រដ្ឋមន្រ្តី​ក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ឲ្យ​ដឹង​ថា​ក្រសួង​នឹង​ដាក់បញ្ចូល​ការសរសេរ​តាម​អាន​សម្រាប់​ការ​ប្រឡង​សញ្ញា​បត្រ​ឌីប្លូម​(ថ្នាក់ទី៩)នៅ​ឆ្នាំ​២០១៦នេះ។​

ក្នុង​ពេល​ចូល​រួម​ទិវា​ជាតិអំណាន១១មីនានេះ លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថាក្រសួងនឹង​ចេញសេចក្ដីណែនាំឲ្យមានការបញ្ចូល​មុខវិជ្ជាសរសេរតាមអាននិងតែងសេចក្ដីទៅក្នុងការប្រឡងថ្នាក់ទី៩​ឆ្នាំនេះនិងដើម្បីពិនិត្យឡើងវិញអំពីចលនាអក្សរ​សិល្បិ៍ខ្មែរ ដើម្បីឲ្យសិស្សបង្កើនការអានឲ្យបានច្រើន។

លោកមានប្រសាសន៍ថា៖ “ក្រសួងនឹងចេញសេចក្ដីណែនាំមួយគឺថាទីមួយនៅពេលយើយប្រឡងថ្នាក់ទី៩ឆ្នាំនេះគឺថាមានការសរសេរតាមអាននិងសរសេរតែងសេចក្ដី ដើម្បីឲ្យសិស្សនឹងអានឲ្យច្រើន ហើយសរសេរឲ្យបានត្រឹមត្រូវ”។​

បើតាមអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ការប្រឡងថ្នាក់ទី៩ក្នុងឆ្នាំនេះនឹងប្រព្រឹត្ដទៅនៅខែសីហា ឆ្នាំ២០១៦។​

គួរបញ្ជាក់​ថា​កាលពីខែធ្នូ ឆ្នាំ​២០១៥ ក្រសួងអប់រំបានចេញសេចក្ដីណែនាំមួយ​ឲ្យ​បង្រៀនសរសេរតាមអាន នៅមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៧ ទី៨និងទី៩សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ