តារា​ចម្រៀង​កូរ៉េ Rain ​នឹងធ្វើ​​​ឲ្យផ្អើល​​ភ្នំពេញ​​​នៅ​ចុង​ខែ​នេះ

នៅ​ចុងខែ​មីនានេះ ​​​ក្រុម​ហ៊ុន​​ទូរស័ព្ទ​ចល័តធំមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​​នឹងចំណាយទុនរបស់​ខ្លួនដល់​​​រាប់​សែន​ដុល្លារ ដើម្បី​​​រៀប​ចំ​ព្រឹត្តិការណ៍​ការ​​ប្រគំតន្ត្រី​​អន្តរជាតិ​​ធំ​ជា​លើកទី​​៣ ​ដោយ​មានតារា​វត្តមាន​តារា​ចម្រៀង​​​​ល្បី​ឈ្មោះ​របស់ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺលោក Rain មកច្រៀង​ដោយផ្ទាល់​នៅ​​ភ្នំពេញ​។ ព្រឹត្តិការណ៍​នេះ ​​ត្រូវបានប្រកាស​ថា មិនមាន​​​ការលក់សំបុត្រ​នោះទេ ​ដោយ​អ្នក​ចង់​​​ទស្សនា​​​ផ្ទាល់ ​​លុះត្រាជា​អតិថិជន​​របស់​ក្រុម​​​ទូរស័ព្ទ​ចល័តមួយ​នេះ ហើយ​ប្រើ​​​​​​​សេវាកម្ម​មួយចំនួន ទើបអាច​​​​​​​​​​​​ទៅ​បើកសំបុត្រ​​​​ដើម្បី​ចូល​ទស្សនា​បាន។

លោក Thomas Hundt ​នាយកប្រតិបត្តិក្រុម​ហ៊ុន​ស្មាត​បានអះអាងថា ដើម្បី​​​​​​​​ផ្ដល់​បទពិសោធន៍​​ក្នុង​ការ​រៀប​ចំ​​តន្ត្រី​​យក្ស​អន្តរជាតិ​នៅ​កម្ពុជា​ និងដើម្បី​លើកទឹកចិត្ត​​ដល់​អតិថិជន​របស់​ក្រុម​ហ៊ុន​ខ្លួន ​​ទើប​ក្រុម​ហ៊ុន​​​​​​​ស្មាត​សម្រេច​​​​​​​រៀបចំ​ការ​ប្រគំតន្ត្រី​​នេះ​ឡើយង ​ដោយ​ចំណាយ​​​តម្លៃ​ខ្លួនខ្ពស់​​​​​​​អញ្ជើញ​តារា​ចម្រៀង​​ K-Pop របស់កូរ៉េ ​​​គឺ​លោក​​ Jung Ji-hoon ហៅលោក Rain ​​ វ័យ​៣៤​​ឆ្នាំ​ឲ្យ​មកច្រៀង​នៅ​​ភ្នំពេញ​ដោយផ្ទាល់​​​។

លោកថា​ព្រឹត្តិការណ៍​នេះ ​សម្រេច​ធ្វើឡើង​​នៅ​​ទីវាលកោះ​ពេជ្រ​ទល់មុខ​​​​មហោស្រព ​ដោយ​​​ត្រូវរំពឹងថានឹង​មាន​អ្នកទស្សនា​​​​​​យ៉ា​ង​ហោច​​​​៣៥ ០០០​នាក់។ លោកថា ​​​​​ក្រុម​ហ៊ុន​ស្មាតបានត្រៀម​​​​​​​​​​សំបុត្រ​ទស្សនា​​​ចន្លោះ​ ពី​​៣៥ ០០០ ​ទៅ​​​៣៧ ០០០​សំបុត្រ ដោយ​​​អតិថិជន​ដែល​​ប្រើ​ប្រាស់សេវាកម្ម​​របស់​ក្រុម​​ហ៊ុន​ស្មាត​ ​សុទ្ធតែ​​អាច​​ទៅកាន់​សាខារបស់ក្រុម​ហ៊ុន​​ដើម្បី​​​ដូរ​យក​សំបុត្រ​​​​​​​​រហូតដល់​អស់​សំបុត្រ។

យ៉ាងណាមិញ សម្រាប់​អតិថិជន​ ដែល​​​ទៅ​បើកសំបុត្រ​​ក្រោយ​ការ​​​ផ្ដល់​ជូន​ដល់​​​៣៧ ០០០​សំបុត្រ នឹង​មិនទទួល​បាន​សំបុត្រ​ទស្សនា​នោះទេ ដោយសារតែ​​​​​​ព្រឹត្តិការណ៍​នេះ​ ក៏មិនអាច​ទទួល​​អ្នកទស្សនា​​​​​ឲ្យលើស​នេះ​បាន​។ ​​លោកថា ​នៅ​ក្នុង​​ព្រឹត្តិការណ៍​នេះ ​​​​ក៏មានវត្តមាន​តារា​ចម្រៀងរបស់​ខ្មែរ​​​ដែល​​ត្រូវគេស្គាល់ថា​​ជា​ក្រុម​តារា​ចម្រៀង Original Song ដូច​ជា​​​​​ក្រុម​ក្មេង​ខ្មែរ  ​​កញ្ញា​អេដា ​និង​​កញ្ញា​ឡូរ៉ាម៉ម ជា​ដើម​​​​​ឲ្យចូលច្រៀ​ងផង​​ដែរ ដើម្បី​ចែក​​រំលែក​​បទ​ពិសោធន៍​រវាង​​​​​​​តារា​ចម្រៀង​ពិភពលោក​​របស់​ប្រទេស​កូរ៉េ ​​និង​តារា​ចម្រៀង​ខ្មែរ ​​​អោយ​បាន​ច្រៀង​រាំ​​រួម​គ្នា​នៅ​លើ​ឆាក​ធំ​​ជា​អន្តរជាតិ​។

ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ប្រកាស​ថា​​​​មាន​ផ្សាយ​​​បន្ត​ផ្ទាល់​​នៅ​លើ​កញ្ចក់ទូរទស្សន៍​​​​ SEATV ដោយ​​អ្នករៀបចំ​កម្មវិធី​​​រំពឹង​យ៉ាង​ខ្លាំងថា ​​​នឹង​ធ្វើឲ្យ​​កក្រើកកោះពេជ្រ​​​លើស​ពី​​ការ​រៀបចំ​​កាលពី​២​លើកមុន។ ​​លោកថាតារា​ចម្រៀង​ Original របស់​​​កម្ពុជា​នឹង​​​​​​​​​​​​​មាន​​ឱកាសកាន់តែ​​​ច្រើន​​ក្នុងការ​បង្ហាញវត្តមាន និង​សមត្ថភាពជា​មួយ​​​តារា​ចម្រៀង​​​​អន្តរជាតិ​គឺ​លោក​ Rain ក្នុង​ការ​​​​​បង្ហាញ​ដល់​​​​​​​ពិភព​លោក​។

ព្រឹត្តិការណ៍​​​​​​តន្ត្រី​យក្ស​នេះ ​ក៏នឹងមានការ​ប្រកាសថា​មាន​​​​​​​​​​​​​​​​​​​​​អ្នកគាំទ្រ​​​​​​របស់​លោក Rain ច្រើន​នាក់រង់ចាំ​​​ស្វាគមន៍​ដល់​លោក​នៅ​​បរិវេណ​​ព្រលាន ​​ក្នុង​ពេល​សន្និសីទ​ និង​ក្នុង​ពេល​​ប្រគំតន្ត្រី​​​ ដែ​លពិតជា​​​​​​​ធ្វើអោយទីលាន​ប្រគំតន្ត្រី​​​​​​មានការ​ចាប់​អារម្មណ៍ខ្ពស់​ផងដែរ។ នេះ​បើ​យោង​តាមអ្វីដែល​លោក​បាន​បញ្ជាក់តាម​រយៈ​សន្និសិទ្ធ​កាសែតកាលពីថ្ងៃទី​​៩មីនា។

​បុគ្គ​លិកជា​ជន​ជាតិ​​​ខ្មែរម្នាក់ ​ដែលត្រូវ​គេស្គាល់ថាមាន​តំណែង​ខ្ពស់​​​​​​​​​នៅ​ក្នុង​​ក្រុម​ហ៊ុនស្មាត​ បាន​បញ្ជាក់​ដោយ​​​សុំ​បញ្ចេញ​ឈ្មោះថា ​កាលពីឆ្នាំ​​២០១៦ ​ព្រឹត្តិការណ៍​​​ប្រគុំតន្ត្រី​​យក្ស​មួយ​នេះ​​មិន ​បាន​ធ្វើឡើង​នោះទេ ​​​​​​​​​​​ដោយសារតែការ​រៀបចំ​​​មិនទាន់ តែ​​កាលពី​រៀប​ចំ​​​​​ក្នុងឆ្នាំ​​​​២០១៤និង​​២០១៥ គឺ​បានទទួល​ជោគជ័យ​ខ្លាំង​​ក្នុង​ការ​រៀបចំ​។ ​​​​​​បុគ្គលិក​​​​​​​ដដែល​​បន្តថា ​​​ក្រុម​ហ៊ុន​ស្មាន​នឹង​​​​​​​​​​​ប្រឹង​ប្រែង​​​រៀបចំ​​​​ព្រឹត្តិការណ៍​នេះ​អោយ​បាន​​​​​រៀង​រាល់ឆ្នាំមួយ​ឆ្នាំម្ដង​ ​ដោយការ​​​​​​​រៀបចំ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​​៣០មីនា ​ក្នុង​ឆ្នាំ​​២០១៧​នេះ ​​គឺជាចាប់​​ផ្ដើម​ ហើយ​នឹង​ធ្វើអោយ​បាន​ទៀត​ទាត់​​​​សម្រាប់​ឆ្នាំ​ក្រោយ។ ​​

លោកថា​​តាមគម្រោង លោក​ Rain នឹងមកដល់​​ប្រទេសកម្ពុជា​នៅព្រឹកថ្ងៃ​ទី​​៣០មីនា ​​គឺ​ប៉ុន្មានម៉ោង​មុន​ការ​ប្រគំតន្ត្រី ​​​​ដោយ​​​​ក្រោយ​​​បញ្ចប់​​​សន្និសីទ​ធំ​មួយ​ ក៏​បង្ហាញខ្លួន​​​​ច្រៀង​រាំ​តែម្ដង​​នៅ​ពេល​យប់​។

យ៉ាងណាមិញ​លោកថា​​ ​នៅមិនទាន់​បាន​ដឹង​ពីគម្រោង​ថា ​​​​​តារា​ចម្រៀង​កូរ៉េ​មួយ​នេះ ​​អាច​នឹ​ងធ្វើ​​អ្វីខ្លះ​​នៅ​កម្ពុជា​​​បន្ថែមពី​លើ​គម្រោង​មក​​ច្រៀង ​ឬត្រលប់ទៅ​វិញ​​ភ្លាម​ៗ​នោះទេ ដោយសារតែ​លោក​បានដឹង​ត្រឹមថា​​​​​លោក Rain ចុះមកច្រៀង​តាម​កិច្ច​ព្រមព្រៀងនា​យប់ថ្ងៃ​ទី​​៣០មីនា។

ច្ច​ព្រមព្រៀងនា​យប់ថ្ងៃ​ទី​​៣០ be professional media pratictioner  លោកថា​​​​ការ​ប្រគំតន្ត្រី​យក្ស​​​​កាលពីលើកទី​១និង​ទី​​២ ​​​​មានវត្តមាន​ដោយតារា​ចម្រៀង​​មកពីអាមេរិកគឺ​ Demi Lovato និ​​ង Jessie J  ​​ដោយការ​ប្រគំតន្ត្រី​នា​​ពេល​នោះ​​​​​​​​​ជោគជ័យ​​ហួស​ពីការ​​​រំពឹង​។  អ៊ីចឹ​ង​ហើយ ​ទើប​​វត្តមាន​តារា​ចម្រៀង Rain ​នៅ​​ដំណាច់ខែ​មីនា​នេះ ពិតជាធ្វើអោយ​​​​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ទាំង​មូល​កក្រើក​​។ ​

​លោកថា ​​វត្តមាន​​​របស់​តារា​ចម្រៀង​ល្បីឈ្មោះរបស់​​ប្រទេសកូរ៉េ គឺលោក​ Rain នឹងធ្វើ​អោយ​​​​មាន​ការ​ចាប់អារម្មណ៍ចំពោះ​​កម្ពុជា​​​ខ្លាំង​ឡើង ជា​ពិសេស​​ចំពោះ​វិស័យ​​ចម្រៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយកម្ពុជា​ក៏​នឹង​ចំណេញ​​​​​​អ្នកទេសចរណ៍​អន្តរជាតិ​​ផងដែរ ​​នៅពេល​​លោក Rain ដែល​ជាតារា​ល្បី​ល្បាញ​​​​​​បញ្ចប់​​ការ​ច្រៀង​នៅ​កម្ពុជា​លើកទី​​១​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ