លោក សម រង្ស៊ី បដិសេធ​ថា មិន​ដែល​និយាយ​រឿង​​ជីវិត​ឯកជន​លោក ហ៊ុន សែន

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​នេះ បាន​​បដិសេធ​ថា លោក​មិន​ដែល​និយាយ​ដល់​ទាល់​តែ​សោះ​អំពី​ជីវិត​ឯកជន​នៃ​គ្រួសារ​មេដឹកនាំ​ម្នាក់ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​​មាន​ការ​ចោទ​ប្រកាន់​ជា​សាធារណៈ​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មីនា បាន​ថ្លែង​ថា លោក​នឹង​មិន​អនុគ្រោះ​ដល់​លោក សម រង្ស៊ី នោះ​ឡើយ ដោយ​ថា អតីត​មេដឹកនាំ​បក្ស​រូប​នេះ បាន​ចោទ​ភរិយា និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ថា​ជា​ស្រី​កំណាន់ និង​ជា​កូន​មេដឹកនាំ​វៀតណាម ឡេ ឌឹកថូ។

លោក ហ៊ុន សែន បញ្ជាក់​ថា តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក ម៉ៅ មុនីវណ្ណ បាន​ផ្ញើ​សារ​ទៅ​លោក​ថា លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​បែប​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​បក្ស​ផង​ដែរ។

ទោះជាយ៉ាងណា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​នៅ​ថ្ងៃ​នេះ លោក សម រង្ស៊ី បាន​បដិសេធ​ថា លោក​មិន​ដែល​លើក​ឡើង​ទាល់​តែ​សោះ​ពី​រឿង​ឯកជន​របស់​មេដឹកនាំ​ខ្លះ។

ផ្ទុយ​ទៅ​វិញ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ចាត់​ទុក​រឿង​នេះ ជា​ការ​មូល​បង្កាច់​របស់​អ្នក​ដឹកនាំ​ខ្លះ ដែល​លោក​ថា មាន​ចរឹត​ថោក​ទាប មិន​គិត​គូរ​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ទេ តែ​ពូកែ​ចំណាយ​ពេល​លប​មើល​គេ លួច​ស្ដាប់​គេ និង​លួច​ថត​សំឡេងគេ​យក​ទៅ​កាត់​ត ដើម្បី​លាត​ត្រដាង​រឿង​ឯកជន​របស់​អ្នក​ដទៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ