លោក អូបាម៉ា សារភាព​​ពី​កំហុសធ្ងន់ធ្ងរបំផុតរបស់​លោក​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (រូបភាពពី CNN)

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានឱ្យដឹងថាកំហុសធ្ងន់ធ្ងរបំផុតដែល​​លោកបាន​ធ្វើ​​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​គឺការខ្វះខាត​ក្នុង​ការរៀបចំផែនការសម្រាប់ផលវិបាកក្រោយ​ការផ្តួលរំលំរបបផ្ដាច់ការនៅ​លីប៊ីរបស់​លោកប្រធានាធិបតី​ មូម៉ា ហ្កាដាហ្វី (Moammar Gadhafi) កាល​ពី​ឆ្នាំ២០១១​។

ក្នុងបទសម្ភាសន៍​មួយ​ដែល​បានចាក់ផ្សាយនៅ​ប៉ុស្តិ៍ Fox News កាលពីថ្ងៃអាទិត្យ ពិធី​ករ​បាន​សួរ​លោក​ អូបាម៉ា ថា​អ្វី​ទៅ​ដែល​លោក​ចាត់​ទុក​ថា​ជា​កំហុស​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ពេល​លោក​ធ្វើ​ជា​ប្រធានាធិបតី? លោក អូបាម៉ា បាន​ឆ្លើយ​តបថា​ ប្រហែលជាបរាជ័យក្នុងការគ្រោង​សម្រាប់ថ្ងៃ បន្ទាប់ពីអ្វីដែលខ្ញុំគិតថាគឺជារឿងត្រឹមត្រូវក្នុង​ការចូលអន្តរាគមន៍​នៅក្នុងប្រទេសលីប៊ី​

ទោះបីជាលោក អូបាម៉ា បានលើកឡើង​ថាលោកគិតថាការធ្វើអន្តរាគមន៍នៅ​ក្នុង​ប្រទេស​លីប៊ី​នោះបានដំណើរ​ការ​បាន​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បានក៏ដោយ ក៏លោកនៅ​តែចាត់ទុកប្រទេស​លីប៊ីនាពេលបច្ចុប្បន្ននេះថា “រញ៉េរញ៉ៃ” ។

នេះមិនមែនជាលើកទី​១​នោះទេដោយ​នៅប៉ុន្មាន​សប្តាហ៍ថ្មី​ៗ​នេះលោក អូបាម៉ា ក៏បាននិយាយអំពីប្រទេសលីប៊ី និងអន្តរាគមន៍ដែល​ដឹកនាំដោយអង្គការ​ណាតូដោយជាលទ្ធផលបាន​បណ្ដាល​ឲ្យ​មាន​ការ​សម្លាប់​លោក ហ្គាដាហ្វី កាលពីខែតុលាក្នុង​ឆ្នាំ២០១១​នោះគឺ​រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពីអន្តរាគមន៍ដំបូង​របស់​​អង្គការណាតូ។

នៅ​ក្នុង​សន្ទរកថា​កាលពីខែកញ្ញាឆ្នាំ​២០១៥ មុន​ពេល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លោក អូបាម៉ា ក៏​បាន​រិះគន់ការ​ធ្វើ​អន្តរាគមន៍នៅ​ក្នុង​ប្រទេស​លីប៊ី​នេះ​ផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ