បុរសម្នាក់ស្លាប់ដោយសាររថភ្លើងកិននៅខេត្តកណ្តាល​

បុរសម្នាក់ដែលស្រវឹងស្រាហើយបានទៅដេកលើផ្លូវរថភ្លើងនៅព្រឹកនេះ ត្រូវបានរថភ្លើងកិនស្លាប់ ស្ថិតនៅក្នុងភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៦ និង ៣០នាទីព្រឹកថ្ងៃអង្គារនេះ។​

នគរបាលស្រុកកណ្តាលស្ទឹងឲ្យដឹងថា បុរសរងគ្រោះនោះឈ្មោះ លី សុខជា ភេទ ប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង។​

នគរបាលឲ្យដឹងថា តាមការបំភ្លឺពីមិត្ដភក្ដិជនរងគ្រោះនោះ​គឺ​ នៅមុនពេលកើតហេតុជនរងគ្រោះនិងបក្ខពួកបាននាំគ្នាទិញស្រាផឹក លុះពេលផឹកស្រវឹងក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លូន រហូតមកដល់វេលាម៉ោង៦និង៣០នាទី ថ្ងៃខែកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលថា ជនរងគ្រោះឈ្មោះ លី សុខជា ត្រូវបានរថភ្លើងកិនស្លាប់ ខណៈដែលជនរងគ្រោះស្រវឹងស្រាបានដើរទៅដេកនៅលើផ្លូវរថយន្ដភ្លើងក្នុងសភាពដេកលង់លក់ជ្រុល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ