អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ហាម​លេង​ជះ​ទឹក ល្បែង​ស៊ីសង និង​អុជ​ផាវ​អំឡុង​ចូល​ឆ្នាំ

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ចូល​រួម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ផ្សេងៗ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ និង​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​បង្ក​អសន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ជំរុញ​ទៅ​ប្រជា​ពលរដ្ឋ ឲ្យ​ចូល​រួម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​គ្រោះ​អគ្គិភ័យ នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល ៣​ថ្ងៃ​នេះ។

អភិបាល​រាជ​ធានី​ភ្នំពេញ ក៏​បាន​ហាម​ឃាត់​ការ​លេង​ជះ​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ ល្បែង​ស៊ី​សង និង​ដុត​ផាវ​ផ្ទុះ​ផង​ដែរ​ ដោយ​ថា វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

លោក ប៉ា សុជាតិវង្ស បាន​ណែនាំ​ទៅ​សមត្ថកិច្ច ឲ្យ​ចាត់​វិធានការ​ប្រឆាំង​នឹង​អ្នក​ទាំង​ឡាយ​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​បម្រាម​របស់​សាលា​រាជ​ធានី​ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ