មនុស្ស​១១​នាក់​រង​របួស​ក្រោយ​រថយន្ត​បី​គ្រឿង​បុក​គ្នា​នៅ​បាត់ដំបង​

មនុស្ស​ដល់​ទៅ ១១​នាក់ បាន​រង​របួស​ធ្ងន់​ស្រាល ក្រោយ​ពី​រថយន្ត​ ៣​គ្រឿង បាន​បុក​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៥ ក្នុង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍ ដែល​ផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ។

វេបសាយ​ដដែល​នេះ បាន​រាយការណ៍​ថា នៅ​វេលា​ម៉ោង ១០ និង​២០​នាទី​ព្រឹក​ថ្ងៃ​នេះ រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​កាពីតូល បាន​បុក​ជាគ្នា​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង និង​រថយន្ត​​បាឡែន​មួយ​គ្រឿង នៅ​ម្ដុំ​ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ដោយ​បណ្ដាល​ឲ្យ​អ្នក​ដំណើរ​ស្រី​ប្រុស ១១​នាក់​រង​របួស​ធ្ងន់​ស្រាល។

អ្នក​រង​របួស​ទាំង​នោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យហើយ ក្រោយ​គ្រោះ​ថ្នាក់​បាន​កើត​ឡើង។

រូបភាព​នៅ​លើ​វេបសាយ​នគរបាល​ជាតិ បាន​បង្ហាញ​នូវ​រថយន្ត​មួយ​គ្រឿង​បិទ​ស្លាក​ក្រុមហ៊ុន​កាពីតូល​វីអាយភី ដែល​បាន​ខូច​ខាត​ផ្នែក​ខាង​មុខ​មួយ​ចំហៀង​ស្ទើ​តែ​ទាំង​ស្រុង។

គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ​ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ជាង ១៧០០​នាក់ ព្រម​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៦៦០០​នាក់​រង​របួស កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ