អាជ្ញាធរជាតិអប្សរានឹងធ្វើកំណាយស្រះទឹកក្នុងប្រាសាទអង្គរ  

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 2:11 PM | សង្គមអភិបាលកិច្ចល្អ | 0 | 1788

អាជ្ញាធរជាតិអប្សរា គ្រោងនឹងរៀបចំធ្វើកំណាយស្រះទឹកខាងជើង និងខាងត្បូងក្នុងប្រាសាទអង្គរវត្ត ដើម្បីពិនិត្យមើលរចនាសម្ព័នស្រះទឹក មុននឹងឲ្យអ្នកជំនាញធ្វើការជួសជុល។

បើតាម​គេហទំព័រហ្វេសប៊ុក​របស់អាជ្ញាធរជាតិអប្សរាចុះផ្សាយកាលពីថ្ងៃទី១០ ខែមេសាឲ្យដឹងថា ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធ និងទ្រង់ទ្រាយរបស់ស្រះ មុនអ្នកឲ្យជំនាញធ្វើការជួសជុល ស្របទៅតាមលំនាំចាស់ និងជៀសវាងផលប៉ះពាល់ណាមួយ។

ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក លី វណ្ណា ឲ្យដឹងថា គម្រោងជួសជុល និងស្ដារឡើងវិញនេះ ដើម្បីរក្សាទឹកក្នុងស្រះឲ្យនៅបានយូរជាមុន។ លោកបន្តថា ក្រៅពីនោះ រក្សាទឹកក្នុងស្រះឲ្យនៅបានយូរនេះ ក៏ជាផ្នែកមួយនៃទាក់ទាញភ្ញៀវទេសចរ ដែលចូលចិត្តផ្ដិតទិដ្ឋភាពកំពូលប្រាសាទអង្គរ ដែលបានឆ្លុះជាមួយនឹងទឹកស្រះផងដែរ។

លោកបន្តថា គម្រោងធ្វើកំណាយស្រាវជ្រាវនៅស្រះអង្គរវត្តនេះ គ្រោងនឹងរៀបចំធ្វើក្រោយពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរួច ដែលប្រើរយៈពេលចន្លោះពី ១ខែកន្លះ ទៅ២ខែ។

 

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required