រុស្ស៊ីព្រមានអាមេរិកករណីបាញ់អាវុធគីមីនៅស៊ីរី

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 11:21 AM | អន្តរជាតិ | 0 | 1728

រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកថា បើសិនជាមានការណីអន្តរាគមន៍យោធាដោយខុសច្បាប់ណាមួយកើតឡើងនៅក្នុងប្រទេសស៊ីរីនោះ គឺសហរដ្ឋអាមេរិកខ្លួនឯងជាអ្នកទទួលខុសត្រូវ។​

បេសកជនរបស់ទីក្រុងមូស្គូនៅអង្គការសហប្រជាជាតិ​លោក ​Vasily Nebenzia បានលើកឡើងសារព្រមាននៅក្នុងកិច្ចប្រជុំ​មួយកាលពីម្សិលមិញ។​លោក ក៏បានជំរុញ​អាមេរិកត្រូវជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាទាំងនេះ។​ នេះបើតាមសារព័ត៌មាន​BBC។​

ទោះយ៉ាងណាប្រទេសលោកខាងលិចបានព្រមព្រៀងគ្នាថា នឹងវាយប្រហារឆ្លើយតបរដ្ឋាភិបាលស៊ីរីនៅក្នុងទីក្រុងDouma ជាកន្លែងដែលស៊ីរីបាញ់អាវុធគីមី។​

ប្រធានាធិបតីបារាំងលោក អ៊ីម៉ាណូអ៊ែល ម៉ាក្រុន(Emmanuel Macron) ថ្លែងថា ក្រុមលោក​ត្រៀមលក្ខណៈវាយប្រហាររួមគ្នាទៅកាន់រដ្ឋាភិបាលស៊ីរី។​

សហរដ្ឋអាមេរិកកំពុងតែគៀងគរឲ្យមានការគាំដើម្បីស៊ើបអង្កេត និងចាត់វិធានការប្រឆាំងរដ្ឋាភិបាលស៊ីរីករណីប្រើប្រាស់អាវុធគីមី ប៉ុន្តែសំណើនេះត្រូវបានរុស្ស៊ីជំទាស់ ចំណែកចិនអនុប្បវាទ។​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required