មន្រ្តីខុទ្ទកាល័យមិនទទួលសំណើសុំដោះលែងអ្នកស្រី ទេព វន្នី

អតីតស្ត្រីបឹងកក់ អ្នកស្រី ទេព វន្នី

សាច់ញាតិ និងពលរដ្ឋសហគមន៍បឹងកក់នៅថ្ងៃនេះ បានរកកិច្ចអន្តរាគមន៍ពីលោកនាយ ហ៊ុន សែន ជាថ្មី ទៀតដើម្បីសុំដោះលែងតំណាងអ្នកមានជម្លោះដីធ្លីមួយរូប គឺអ្នកស្រី ពេទ វន្នី ខណៈមិនមានឈ្មោះតំណាង រូបនោះក្នុងបញ្ជីលើកលែងទោសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

គណៈកម្មការជាតិបានពិនិត្យនិងសម្រេចស្នើព្រះមហាក្សត្របន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ៥០ នាក់នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ប៉ុន្តែក្នុងចំណោមនុស្សទាំង៥០នាក់ នោះមិនមានឈ្មោះ អ្នកស្រី ទេព វន្នីនោះទេ។

ពលរដ្ឋបឹងកក់ម្នាក់ អ្នកស្រី ផាន់ ឈុនរ៉េត ប្រាប់វីអូឌីថា ក្រោយពីមិនឃើញឈ្មោះអ្នកស្រី ទេព វន្នី ក្នុងបញ្ជី លើកលែងទោសនោះទើប ពលរដ្ឋបឹងកក់សម្រេចនាំគ្នាមកដាក់ញត្តិនៅខុទ្ទកាល័យនាយរដ្ឋមន្រ្តីជាថ្មីទៀត ដើម្បីសុំដោះលែង ប៉ុន្តែមន្រ្តីខុទ្ទល័យមិនទទួលនោះទេ ដោយលើកហេតុផលថា ចាំទទួលនៅថ្ងៃ វិសាខបូជា។

កាលពីថ្ងៃទី៧កុម្ភៈ ចៅក្រមជំនុំជម្រះតុលាការកំពូល បានសម្រេចឲ្យបន្តឃុំខ្លួនអ្នកស្រីបន្តទៀត ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល គឺជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ក្រោមបទចោទថា បានប្រើហិង្សាដោយចេតនាលើសន្តិសុខខណ្ឌដូនពេញកាលឆ្នាំ២០១៣។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ៣ដងមកហើយ នៅពេលដែលសកម្មជនដីធ្លីរូបនោះចូលរួមតវ៉ាប្រឆាំងនឹងការបណ្តេញ និងជំរុញឲ្យមានយុត្តិធម៌សង្គម ហើយការចាប់ឃុំខ្លួនលើកចុងក្រោយនេះធ្វើឡើងនៅពេល​ស្ត្រីរូ​ប​​នោះ​​​​ចូ​លរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រី គជប រួមទាំ​ង​​​ជំរុ​ញឲ្យរ​ដ្ឋាភិបា​ល​​​វែ​​ក​​មុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ