WWF៖សត្វផ្សោតមួយក្បាលបានស្លាប់នៅទន្លេមេគង្គកម្ពុជា

មន្រ្តីអភិរក្ស បានឲ្យដឹងថា សត្វផ្សោតមួយក្បាលទៀតបានស្លាប់នៅដងទន្លេមេគង្គរបស់ប្រទេសកម្ពុជា ខណៈដែលសត្វផ្សោតមួយក្បាលទើបតែស្លាប់ កាលពីខែមេសាឆ្នាំ២០១៦នេះ។

បើតាមក្រុមការងារអភិរក្សរបស់អង្គការWWF-កម្ពុជា គឺគេបានប្រទះឃើញសត្វផ្សោតមួយក្បាលបានស្លាប់នៅ ថ្ងៃទី១០ ខែឧសភានេះនៅម្តុំអន្លង់កោះផ្តៅស្ថិតក្នុងខេត្តក្រចេះ។

ប្រភពដដែលបញ្ជាក់ថា សត្វផ្សោតដែលស្លាប់នេះមានទំងន់៨០គីឡូ មានប្រវែង១៨៣សង់ទីម៉ែត្រ ជាប្រភេទផ្សោតញី ហើយមូលហេតុដែលបណ្តាលអោយផ្សោតនេះស្លាប់ ដោយសារជាប់មងរបស់អ្នកនេសាទ។

កាលពីឆ្នាំ២០១៥ សត្វផ្សោតដែលជាប្រភេទសត្វកម្រនេះ ស្លាប់អស់ចំនួន ៥ ក្បាលដែលអ្នកជំនាញថា បណ្ដាលមកពីការជាប់មងរបស់អ្នកនេសាទ និងដល់អាយុកាលរបស់វា។

អង្គការWWF បានបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គ កំពុងរងការគំរាមកំហែង បើទំនប់វារីអគ្គិសនី ដនសាហុងរបស់ប្រទេសឡាវត្រូវសាងសង់ឡើង។ អង្គការនេះឲ្យដឹងទៀតថា សត្វផ្សោតទន្លេមេគង្គ ដែលបច្ចុប្បន្ននៅសល់ជាង៨០ ក្បាលនោះ នឹងឈានទៅរកការផុតពូជដោយសារទំនប់វារីអគ្គិសនីដ សាហុងរបស់ប្រទេសឡាវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ