ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនប្រកាសពីកែប្រែច្បាប់និងប្រព័ន្ធដឹកនាំ

អ្នកនយោបាយហ្វីលីពីន លោក Rodrigo Duterte ដែលទទួលបានការគាំទ្រច្រើនពីការ បោះឆ្នោតកាលពីដើមសប្តាហ៍នេះ ហើយត្រៀមខ្លួនធ្វើជាប្រធានាធិបតី ប្រកាសធ្វើការកែប្រែច្បាប់និង ប្រព័ន្ធដឹកនាំដើម្បីពង្រឹងប្រទេស។

អ្នកនាំពាក្យរបស់លោក Rodrigo Duterte ថ្លែងថា លោកDuterte មានគម្រោងជំរុញឲ្យមានការសរសេររដ្ឋធម្មនុញ្ញឡើងវិញ និង ប្តូរប្រព័ន្ធដឹកនាំរដ្ឋាភិបាល។ នេះបើតាម សារព័ត៌ មាន The Guadian

អ្នកនាំពាក្យលោក Peter Lavina ថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅពេលរាប់សន្លឹក ឆ្នោតនៅព្រឹកថ្ងៃអង្គារម្សិលមិញបង្ហាញថា លោក Duterteឈ្នះការបោះឆ្នោត។

បេក្ខជនដែលត្រៀមខ្លួនដឹកនាំប្រទេសនេះ ក៏បានប្រកាសពីការរៀបចំធ្វើសមាជ ដើម្បី ជជែកពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ។

លោក Duterte មានអាយុ៧១ឆ្នាំ បានសន្យា ក្នុងពេលឃោសនាបោះឆ្នោតថា ពេល ដែលលោកឈ្នះការបោះឆ្នោតនឹងកែប្រែប្រព័ន្ធដឹកនាំពីមជ្ឈការ ទៅជាទម្រង់រដ្ឋាភិបាល សភាសហព័ន្ធវិញ ដែលលោកថា គោលនយោបាយនេះ នេះ កំពុងពេញនិយមមនៅ តាម បណ្តាខេត្តដែលនៅឆ្ងាយពីរដ្ឋធានីម៉ានីល។ ប្រែសម្រួល ដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ