អ្នកភូមិខកចិត្តនឹងអាជ្ញាធរយកវេទិកាដោះស្រាយវិវាទធ្វើជាការឃោសនានយោបាយ

ពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង ក្នុងរាជធានីភ្នំពេញ បង្ហា​ញការខកចិត្ត ពេលអាជ្ញាធរដែនដី និយាយឃោសនា នយោបា​យក្នុងវេទិកាដោះ​ស្រា​យ​វិវាទ ច្រើនជាងបង្ហាញពីដំណោះស្រា​យពីផលប៉ះពាល់​ដីធ្លីជូន​ពូក​គេ។

អាជ្ញាធរខណ្ឌទោលគោករួមជាមួយមន្រ្តីក្រសួងរៀបដែនដី នៅថ្ងៃព្រហស្សតិ៍នេះ បានបើវេទិកាប្រជុំព្សព្វផ្សាយសេចក្តីប្រកាសពីការកំណត់តំបន់វិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ពាក់ ព័ន្ធផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង។

ប៉ុន្តែក្រុមពលរដ្ឋថា ក្នុងវេទិកានោះអាជ្ញាធរ មិនបានបង្ហាញព័ត៌មាន ឬដំណោះស្រា​យជា​ក់លា​ក់​ណាមួយដល់ពលរដ្ឋនោះទេ បែរជា និយាយច្រើនអំពីគុណ​សម្បត្តិរបស់ថ្នា​ក់ដឹកនាំរដ្ឋា​ភិបា​ល​ទៅវិញ។

ពលរដ្ឋម្នាក់ដែលចូលស្តាប់វេទិកានេះផ្ទាល់លោក នូ សារិន និយាយថា ក្រៅពីលើ​កសសើរ​គុណ ថ្នាក់ដឹកនាំរដ្ឋាភិបាល អាជ្ញាធរមិនបា​នឲ្យពលរដ្ឋ​សួរដេញដោលអំពីបញ្ហា ឬកង្វល់​រប​ស់​​​ពួក គាត់ពាក់ព័ន្ធផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះទេ។

លោកបន្ថែមថា«គេមកបើវេទិកានេះ មិនមានចំលើយណាមួយឲ្យជាក់លាក់ឲ្យប្រជាពលរដ្ឋ មានការកក់ក្តៅទេគ្រាន់តែប្រាប់ជាប្រយោលថា មានជំរើសបីទីមួយគម្រោង៣០ម៉ែត ទីពីរ១៥ ទៅ២០ម៉ែត និងទីបី១០ម៉ែតកន្លះ ហើយពេលប្រជុំចប់បិទការប្រជុំគឺបិទតែម្តងគឺមិនបើកសិទ្ធិ ឲ្យប្រជាពលរដ្ឋបានសួរនាំ ឬ ហើយយកអនុសាសន៍ពីប្រជាពលរដ្ឋខ្លះៗទៅពិចារណាទេ គឺ អត់សោះ»

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ទិត្យ សៀប ឲ្យដឹងដែរថា អ្វីដែលក្រុមពលរដ្ឋចង់ដឹងនោះគឺព័ត៌មាន ជាក់លាក់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនោះ និងដំណោះស្រាយជូនពួកគាត់។

អ្នកស្រីបន្តថា ដំណោះស្រាយដែលក្រុមពលរដ្ឋចង់បាននោះគឺសុំឲ្យរដ្ឋាភិបាលធ្វើការអភិវឌ្ឍ ទំហំផ្លូវត្រឹមតែប្រាំម៉ែតកន្លះប៉ុណ្ណោះ ដោយថា បើធ្វើការអភិវឌ្ឍលើសនេះនឹងធ្វើឲ្យប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋច្រើនគ្រួសារ និងពលរដ្ឋខ្វះអាចបាត់បង់ដីទាំងស្រុងផងដែរ។

អ្នកបន្ថែមថា«មន្រ្តីមន្ទីដែនដីគាត់និយាយថា គាត់មកហ្នឹង គឺខាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែនគាត់ឲ្យចុះមក ប៉ុន្តែគម្រោង១០ម៉ែត ២០ម៉ែតគាត់មិនអាចសម្រេចបានទេ គឺសម្រេចលើ សម្តេច ឬលោក ប៉ាសុជាតិវង្សដដែល ដល់អញ្ចឹងខ្ញុំសុំផ្ញើរសារ ឲ្យសម្តេច និងលោកប៉ាសុ ជាតិវង្សដែលគាត់សិទ្ធិសម្រេចហ្នឹងថា ពួកខ្ញុំមានប្លង់៨ម៉ែតកន្លះពីអ័ក្សរ៉ៃមក អញ្ចឹងប្រសិនបើ គាត់អភិវឌ្ឍន៍ៗត្រឹមតែ៨ម៉ែតកន្លះបានហើយ បើគាត់អភិវឌ្ឍន៍ពី១០ទៅ២០ម៉ែតគឺពួកខ្ញុំអស់ ហើយៗ ពួកខ្ញុំសុំប្លង់ដូចគេដែរ បើគាត់អភិវឌ្ឍន៍លើសហ្នឹងពួកខ្ញុំអត់មានប្លង់ទេ»

ទាំងអភិបាលខណ្ឌទួលគោក លោក ឯក គុន្ធឌឿន និងមន្រ្តីក្រសួងរៀបចំដែនដីមិនធ្វើបទ សម្ភសបន្ថែមពេលអ្នកសារព័ត៌មានតាមសួរករណីពលរដ្ឋលើកឡើយនេះទេ។

តែទោះជា យ៉ាងណាលោក ឯក គុន្ធឌឿន ថ្លែងក្នុងវេទិកាថា ពាក់ព័ន្ធផ​លប៉ះពា​ល់គម្រោ​ងអភិវឌ្ឍន៍ ផ្លូវរថភ្លើងនេះមន្រ្តីជំនាញរបស់រដ្ឋាភិបាលកំពុងចុះសិក្សារស្រាវជ្រាវ ដោយផ្អែ​ក​លើ​ជំ​រើសបី ទីមួយយក៣០ម៉ែត ទីពីរយក១៥ម៉ែតទៅ២០ម៉ែត និងជម្រើសទីបី​យក១០​ម៉ែតក​ន្លះ ដោយ ថាជម្រើសទាំងបីនេះលោកថា ពលរដ្ឋមួយចំនួនអាច​មិនទទួ​លបានប័​ណ្ណក​ម្ម​សិ​​ទ្ធិ​ឡើ​យ។

លោកបន្ថែមថា«អញ្ចឹងអ្នកដែលនៅជាប់របងវត្តមិនអាចទទួលបានកម្មកសិទ្ធិទេ ប៉ុន្តែអភិបាល សាលារាជធានីភ្នំពេញ លោកនឹងពិនិត្យនឹងសិក្សារផលប៉ះពាល់រួមទាំងរកដំណោះស្រាយ អញ្ចឹងសុំពលរដ្ឋទាំងអស់គ្នាឲ្យច្បាស់លាស់ទាំងអស់គ្នាយើងនឹងចុះស្រង់ឲ្យស្ថិតិឲ្យប្រកដប្រ ជាដើម្បីដឹងច្បាស់ម្ចាស់កម្មសិទ្ធិពិតអ្នកទទួលបាន»

តែទោះជាយ៉ាងក្រុមពលរដ្ឋអះអាងថា ព័ត៌មានដែលអាជ្ញាធរលើកមកបង្ហាញពួកគាត់ក្នុងវេទិ កាថ្ងៃនេះជាព័ត៌មានដដែលៗពួកគាត់ធ្លាប់ដឹងពីមុនរួចមកហើយ។

ក្រុមពលរដ្ឋទាមទារ ថាប្រសិនបើមានវេទិកាលើកក្រោ​យសុំឲ្យនិយាយផ្តោតសំ​ខាន់ទៅលើ​បញ្ហារប​ស់ពួកគាត់ និងត្រូវផ្តល់ឧកាសឲ្យប្រជាពលដ្ឋសួរនាំ និងបង្ហា​ញបង្វល់​ឲ្យបានច្រើ​ន​ជា​ជា​ងនិយាយឃោសនា រឿងនយោបាយ និងមិនឲ្យសុំពលរ​ដ្ឋបានបញ្ចេ​ញយោប​ល់បែ​បនេះទៀត។

ទោះជាយ៉ាងណាពលរដ្ឋភាគច្រើន ដែលបានចូលរួម កាប្រជុំព្សព្វផ្សាយសេចក្តីប្រកាស​ពីកា​រ​កំ​​ណ​ត់តំបន់វិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ពាក់ ព័ន្ធផលប៉ះពាល់​គម្រោងអភិវ​ឌ្ឍន៍​ផ្លូវ​រថភ្លើង ទទួលបានក្រមាម្នាក់មួយនិងមានបិទរូបសញ្ញាគណបក្សប្រជាជនកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ