ពលករខ្មែរចំណាកស្រុកខុសច្បាប់ថៃជួបការលំបាកបន្ទាប់ពីអនុវត្តន៍ច្បាប់ថ្មី

ពលរដ្ឋមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ កំពុងជួបការលំបាកយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដោយសារចំណាកស្រុកមិនមានឯកសារស្របច្បាប់គ្រប់គ្រាន់។

លោកយាយ ភួង ចា រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក នាល្ងាចថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៧ បាននិយាយថា កូនប្រុសរបស់គាត់ម្នាក់ដែលទៅធ្វើការងារនៅប្រទេសថៃ ពេលនេះកំពុងជួបការលំបាកខ្លាំងណាស់ ព្រោះអាជ្ញាធរថៃកំពុងតែតាមចាប់អ្នកដែលទៅបម្រើការងារដោយគ្មានឯកសារស្របច្បាប់។

លោកយាយបញ្ជាក់ថា៖ «កូនយាយកម្មហើយ បាយក៏ស៊ីមិនឆ្អែតហើយដេកតែក្នុងព្រៃទៀត»

លោកយាយបន្ថែមទៀតថា គាត់បានខលហៅកូនប្រុសរបស់គាត់ ឲ្យត្រឡប់មកផ្ទះវិញដែរ ក៏ប៉ុន្តែកូនរបស់គាត់ប្រាប់ថា គ្មានលុយសម្រាប់ជិះឡានធ្វើដំណើរមកស្រុកវិញទេ។

ពលរដ្ឋម្នាក់ទៀតអ្នកមីង ជា អេត បាននិយាយថា គាត់ក៏មានបំណងចង់ទៅធ្វើការងារនៅប្រទេសថៃដែរ ក៏ប៉ុន្តែគាត់ឃើញថៃចាប់ពលករខ្មែរ បញ្ជូនមកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ទើររាល់ថ្ងៃទើបគាត់មិនហ៊ានទៅ។

អ្នកមីងប្រាប់ថា៖ «មីងប្រុងតាទៅថៃមើលគេដេញអ្នកអត់ប័ត្រចុះមកព្រៀត»

អ្នកមីងបន្ថែមទៀតថា តើឲ្យគ្នាមានលុយពីណាមកធ្វើ បើប៉ាស្ព័រមានតម្លៃថ្លះងខេត្តបន្ទាយមានជ័យ បានចំណាក់ានទៀត អ្នកខ្លះដេកចាំឡើងរាប់ខែគាត់ប្រាប់ថាគ្មានលុយសម្រាប់ជិៈឡានធ្វៃើដមណើរមកស្រុកវិញទេ។

យ៉ាងនេះ ហើយអ្នកខ្លះទៀតគ្នាខំទៅបង់លុយដើម្បីធ្វើឯកសារហើយ រួចឲ្យគ្នាដេកចាំឡើងរាប់ខែនៅមិនទាន់បានទៀត។

គួររំលឹកថា អាជ្ញាធរថៃបានចាប់ផ្តើមរឹតបន្តឹង និងអនុវត្តន៍ព្រះរាជក្រឹត្តថ្មី ស្តីពីច្បាប់អន្តោប្រវែសន៍នៅថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ ២០១៧ ដោយបានចាប់ពលករខ្មែរជាច្រើននាក់ បញ្ជូនចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ទើររៀងរាល់ថ្ងៃ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ អ្នកស្រី ឆោម និមល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។