កម្ពុជា​បង្ហាញ​ក្ដី​បារម្ភ​អំពី​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ​ដោយ​អំពាវ​នាវ​អត់​ធ្មត់

កម្ពុជា​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ភាព​តាន​តឹង​នៅ​ឧប​ទ្វី​បកូរ៉េ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរទ្វីប កាល​ពី​សប្ដាហ៍​មុន​នេះ។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា​នេះ ដោយ​មេដឹកនាំ​រដ្ឋ​ឯកោ​មួយ​នេះ បាន​ចាត់​ទុក​ជា​ជោគជ័យ​ជា​លើក​ដំបូង។

នៅ​ក្នុង​សេចក្ដីកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​និយាយ​ថា កម្ពុជា​មាន​ក្ដី​បារម្ភ​ចំពោះ​ការ​បាញ់​សាក​ល្បង​នេះ ដោយ​ថា បាន​រំលោភ​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

ក្រសួង​ការបរទេស​កម្ពុជា ក៏​បាន​អំពាវនាវ​ទៅ​ដល់​កូរ៉េ​ខាង​ជើង ឲ្យ​គោរព​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ និង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន។

ជាង​នេះ ក្រសួង​បាន​អំពាវ​នាវ​ទៅ​គ្រប់​ភាគី​ទាំង​អស់ ឲ្យ​រក្សា​ភាព​អត់ធ្មត់ និង​បង្កើត​បរិយាកាស​ដែល​នាំ​ទៅ​រក​ការ​ចាប់​ផ្ដើម​ជំនួប​ចរចា ៦​ភាគី​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ