រដ្ឋបាល​ខេត្ត​សៀម​រាប​ថាស្នងការថ្មីមិនជាប់សាច់ញាតិអភិបាលខេត្តទេ​

អគ្គស្នងការនគរបាលជាតិ

រដ្ឋបាល​ខេត្តសៀមរាបបកស្រាយថា ការផ្តាស់ប្តូរតួនាទីស្នងការនគរបាលខេត្តនេះគឺដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ហើយថា ស្នងការថ្មីនោះមិនជាប់សាច់ញាតិរបស់អភិបាលខេត្តនោះទេ។​

កាលពីថ្ងៃទី១០ខែកក្កដា មានការផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំនគរបាលនៅក្នុងខេត្តសៀមរាបគឺ លោក ហ៊ូ វ៉ាន់នីផ្ទេរពីស្នងការទៅ អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ ចំណែក​លោក លោក ទិត្យ ណារ៉ុន អធិការនគរបាលក្រុង ត្រូវតែងតាំងជាស្នងការនគរបាលខេត្តជំនួសវិញ។

ក្រោយការផ្តាស់ប្តូរតួនាទីនេះ មានគេហទំព័រ និង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយ​ចំនួន​បាន​ចេញ​ការ​រិះគន់​ថា អ្នកឡើងកាន់​តំណែងថ្មីដោយសារមានខ្សែធំ ជាសាច់ញាតិ លោក ឃឹម ប៉ុនសុង អភិបាលខេត្តនេះ ឬថាដូរអ្នកធ្វើការល្អទៅអ្នកធ្វើការមិនកើតជាដើម។​

អ្នក​រិះគន់​ទាំង​នោះ​បាន​និយាយ​ថា លោក ហ៊ូ វ៉ាន់នី ដែល​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​តំណែង​ជា ស្នង​ការ​ក្រុង ក្រោយ​ពីបាន​បំពេញ​ការងារ​បាន​ប្រមាណ​ពីរ​ខែ នេះ​ជា​អ្នក​ធ្វើ​ការ​ល្អ មាន​ស្នាដៃ និង​បាន​បង្ក្រាបល្បែង​ស៊ីសង គ្រឿង​ញៀន ហើយ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ប្រជាជន​នៅ​សៀមរាប​ផង។ ដោយ​ឡែក​ គេ​ថា លោក ទិត្យ ណារ៉ុង ជា​ធ្លាប់ត្រូវលោក ស ខេង ដាក់ពិន័យរឿងមិនប្រក្រតីដឹកនាំការងារជំនាញរដ្ឋបាលនិងរឿងអាស្រូវអំពើពុករលួយផ្សេងទៀត

ឆ្លើយ​តបទៅ​នឹង​ការ​រិះគន់​ទាំង​ឡាយ រដ្ឋបាល​ខេត្ត​សៀម​រាប​បាន​ចេញ​បក​ស្រាយ​នៅ​ថ្ងៃទី ១០ ខែ​កក្កដា ថា ការ​តែង​តាំង​ស្នងការ​ថ្មី ក៏​ដូចជា​ការ​ផ្លាស់​ប្តូរ​តំណែង​ គឺជា​ការ​សំរេច​របស់​អគ្គស្នង​ការ​នគរបាល​ជាតិ និង ក្រសួង​មហា​ផ្ទៃ ហើយ​ថា លោក ទិត្យ ណារ៉ុន​ មិន​ជាប់​ខ្សែ​ស្រឡាយ លោក​អភិបាល​ខេត្ត​សៀមរាប​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ